ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia ទើបតែទទួលវិញ្ញាបនបត្រពី FCC មានទំហំតូចជាង Nokia 2

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia កំពុងតែត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានលេខកូដ TA-1056 ។ នៅក្នុងឯកសារបញ្ជាក់ដោយ FCC ស្មាតហ្វូននេះនឹងមានកម្ពស់ត្រឹមតែ 133mm និង​ទទឹង 68mm ។ សម្រាប់ស្មាតហ្វូននេះមានទំហំតូចជាងស្មាតហ្វូន  Nokia 2 (143.5 x 71.3mm) ។ វាប្រហែលជាប្រើប្រាស់អេក្រង់ 16:9 នៅលើអេក្រង់ទំហំ 4.5 អ៊ីញប៉ុណ្ណោះ។

image

ស្មាតហ្វូននេះប្រហែលជាប្រើប្រាស់ស៊ីមពីរហើយវាមានថាមពលថ្មដែលអាចដោះចេញបាន ហើយវាក៏មានរន្ធដោតកាសស្តាប់ 3.5mm Headphone Jack ផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះប្រហែលជាប្រើប្រាស់នូវប្រប័ន្ធ​LTE ហើយវាប្រហែលជា Nokia 1 Android One ដែលយើងធ្លាប់លឺពីមុនមកផងដែរ៕