ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm និង​ Samsung បន្តការសហការជាមួយគ្នាទៅលើបច្ចេកវិទ្យា​ 5G

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm បញ្ចេញនូវសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងពង្រីកនូវទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះចុះកិច្ចព្រមព្រៀងទៅលើយុទ្ធសាស្រ្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាច្រើននៅលើស្មាតហ្វូននោះ។

image

កិច្ចព្រមព្រៀងទៅលើស្មាតហ្វូននេះគឺថាសម្រាប់ស្មាតហ្វូនជំនាន់បន្ទាប់របស់ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm ដែលទ្រទ្រង់នូវប្រព័ន្ធ​5G ជាក់ជាមិនខាន។ កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Qualcomm ចុះ MoU ជាមួយនឹងការទិញយកនូវសមាសភាគតម្លៃជាង 2 ពាន់លានដុល្លារអាមេរិកជាមួយនឹងក្រុមហ៊ុនចិនចំនួន 6 ក្នុងនោះមាន Oppo, Vivo, Xiaomi និង​ Lenovo ៕