ព័ត៌មាន

បែកធ្លាយក្តៅៗអំពីស្មាតហ្វូន Samsung Galaxy S9 និង Galaxy S9+ ពណ៌ Lilac Purple

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy S9 និង Galaxy S9+ នៅក្នុងព្រឹត្តិការណ៍ពិសេសមួយនៅក្នុងទីក្រុងបាសេឡូណានៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ ហើយពេលនេះគឺវាកៀកទៅនឹងពេលវេលានៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ។ នៅខណៈពេលនេះ វាមានរូបភាពបែកធ្លាយជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង Galaxy S9+ ពណ៌ Lilac Purple ដែលមានការបង្ហោះនៅក្នុងវីដេអូមួយកាលពីប៉ុន្មានថ្ងៃមុននេះ។

image

ស្មាតហ្វូន Galaxy S9 និង Galaxy S9+ អាចនឹងបង្ហាញខ្លួនជាមួយនឹងពណ៌ Midnight Black, Titanium Gray និង Coral Blue ផងដែរ។ សម្រាប់ស្មាតហ្វូន Galaxy S9+ នឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះ ខណៈពេលដែលស្មាតហ្វូន Galaxy S9 ប្រើប្រាស់កាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ។ ស្មាតហ្វូននេះនឹងប្រើប្រាស់កាមេរ៉ាបញ្ឈរ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោមសម្រាប់ប្រើប្រាស់ដើម្បីដោះសោរ។

image

នៅថ្ងៃនេះ ស្មាតហ្វូន Galaxy S9+ នឹងប្រើប្រាស់នូវសេនស័រ Sony IMX345 នៅផ្នែកខាងក្រោយដែលមានកម្រិត Aperture f/1.5 ទៅ f/2.4 និងការថតរូបកម្រិត 480fps ផងដែរ។ ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 Chipset រ៉េមផ្ទុកទិន្នន័យ 4GB សម្រាប់ Galaxy S9 ខណៈពេលដែលស្មាតហ្វូន Galaxy S9+ នឹងមានរ៉េមទំហំ 6GB ៕