ព័ត៌មាន

ស្រោមស្មាតហ្វូន Samsung Galaxy S9+ ៖ Alcantara និង Clear View បែកធ្លាយអនឡាញ

យើងធ្លាប់បានឃើញនូវសម្បកទូរស័ព្ទជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S9+ ប៉ុន្តែពេលនេះយើងក៏ឃើញនូវសម្បកទូរស័ព្ទថ្មីបំផុតរបស់ស្មាតហ្វូននេះ។ នៅក្នុងរូបភាពនេះបង្ហាញអំពីស្រោម Alcantara ដែលនឹងប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Wireless Fast Charger ថែមទៀតផង។

image

កាលពីប៉ុន្មានថ្ងៃមុននេះ យើងឃើញនូវសម្បកទូរស័ព្ទជាច្រើនដែលមានឈ្មោះហៅថា Clear View នៅក្នុងវីដេអូមួយ។ សម្បកទូរស័ព្ទនេះគឺដូចគ្នាទៅនឹងសម្បករបស់ Galaxy S8 ដែរគ្រាន់តែវាប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះហើយវាមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោម៕