ព័ត៌មាន

ស្មាតវ៉ច Xiaomi Amazfit Bip ដែលអាចប្រើប្រាស់បានរយៈពេល 45 ថ្ងៃចាប់ផ្តើមលក់ជាលក្ខណៈសកលហើយ

មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ននេះមានតម្រូវការក្នុងការប្រើប្រាស់នូវនាឡិកាដែលអាចប្រើប្រាស់នូវប្រព័ន្ធ GPS និង LTE ហើយលោកអ្នកមិនចាំបាច់ធ្វើការបញ្ចូលថ្មឡើងវិញរៀងរាល់ពេល 30 ម៉ោងម្តងនោះទេ។ សម្រាប់នាឡិកាស្មាតវ៉ច Amazfit Bip គឺដាក់លក់នៅក្នុងតម្លៃ $99 ហើយវាមានទំងន់ត្រឹមតែ 31 ក្រាមតែប៉ុណ្ណោះ។

image

នាឡិកានេះភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 1.28 អ៊ីញកញ្ចក់ 2.5D Gorilla Glass 3 ហើយវាអាចប្រើប្រាស់បានរយៈពេលដល់ទៅ 45 ថ្ងៃនិងថាមពលថ្ម 190mAh ថែមទៀត។ នាឡិកានេះប្រើប្រាស់នូវប្រព័ន្ធសេនស័រជាច្រើនដូចជា PPG Heart Rate Sensor, Triaxial Acceleration Sensor, Geomagnetic Sensor, Barometric Pressure Sensor និងជាច្រើនទៀត។

នាឡិកាស្មាតវ៉ចនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 និងមុខងារជាច្រើនទៀតដូចជា Bluetooth, Data Sync និង Notification ផងដែរ។ វាមានច្រើនពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Onyx Black, White Cloud, Kokoda Green និង Cinnabar Red ៕