ព័ត៌មាន

ស្ថាបនិករបស់ LeakedSource ត្រូវចាប់ខ្លួនពីការលក់អត្តសញ្ញាណ (Credentials) ដែលលួចបានជាង 3 ពាន់លាននាក់

អាជ្ញាធររបស់ប្រទេសកាណាដាចាប់ខ្លួន និងចោទប្រកាន់ទៅលើបុរសម្នាក់មកពីទីក្រុង Ontario សម្រាប់ការបង្កើតនូវវេបសាយមួយដែលធ្វើការប្រមូលនូវទិន្នន័យផ្ទាល់ខ្លួន និងអត្តសញ្ញាណដែលមានរហូតដល់ទៅ 3 ពាន់លានគណនី និងលក់វាដើម្បីរកប្រាក់ចំណូល។

យោងទៅតាមការបញ្ជាក់របស់ Royal Canadian Mounted Police (RCMP) លោក Jordan Evan Bloom ដែលមានវ័យ ២៧ ឆ្នាំគឺជាមនុស្សម្នាក់ដែលស្ថិតនៅពីក្រោយគេទំព័រ LeakedSource.com— ដែលជាកន្លែងសម្រាប់ទម្លាយទៅលើទិន្នន័យជាសាធារណៈ និងលក់ទិន្នន័យទាំងនេះជាមួយនឹងលេខសម្ងាត់តែម្តង។

 image

នៅចុងឆ្នាំ ២០១៥ គេហទំព័រ LeakedSource ប្រមូលនូវទិន្នន័យផ្ទាល់ខ្លួនចំនួន 3 ពាន់លាននាក់ និងពាក្យសម្ងាត់ជាច្រើនដូចជា LinkedIn, VK.com, Last.Fm, Ashley Madison, MySpace, Twitter, Weebly និង Foursquare ជាដើម។ វេបសាយ LeakedSource ត្រូវបិទ ហើយគណនីដែលជាប់ពាក់ព័ន្ធទៅនឹង Social Media ត្រូវផ្អាកដំណើរការបន្ទាប់ពីការអនុវត្តន៍ច្បាប់ចាប់ផ្តើមដំណើរការនៅដើមឆ្នាំមុននេះ។

ទោះជាយ៉ាងណាក៏ដោយ វេបសាយផ្សេងទៀតដែលមាន Domain ដូចគ្នាត្រូវ Host នៅលើ Servers ជាច្រើនរបស់ប្រទេសរុស្សីនៅតែដំណើរការធម្មតានោះទេ។ លោក Bloom ត្រូវចោទប្រកាន់ថារកប្រាក់ចំណូលបានជិត US$200,000 តាមរយៈការលក់ទិន្នន័យផ្ទាល់ខ្លួនជាមួយនឹងលេខសម្ងាត់។

នៅក្នុងការបង្ហាញខ្លួននៅក្នុងតុលាការ Toronto នៅថ្ងៃចន្ទនេះ លោក Bloom ត្រូវចោទប្រកាន់ពីការជួញដូរទៅលើព័ត៌មានអត្តសញ្ញាណ ទិន្នន័យដែលគ្មានការអនុញ្ញាត និងកម្មសិទ្ធិនៃការប្រើប្រាស់របស់អ្នកដ៏ទៃដែលចាត់ទុកជាឧក្រិដ្ឋកម្ម នេះបើតាមការបញ្ជាក់របស់ RCMP ។

លោក Bloom ត្រូវចាប់ខ្លួន និងចោទប្រកាន់នៅថ្ងៃទី ២២​ ខែធ្នូ ឆ្នាំ ២០១៧ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ប៉ូលិសឧក្រិដ្ឋកម្មអ៊ីនធើណិតដែលមានឈ្មោះថា &#039Project Adoration&#039 ។ លោក Bloom ស្ថិតនៅក្នុងមន្ទីរឃុំឃាំង និងត្រឡប់ទៅកាន់តុលាការវិញនៅថ្ងៃទី ១៦ ខែកុម្ភៈខាងមុខនេះ។ មេធាវី Imran Ahmad ប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា លោក Bloom អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំនៅក្នុងពន្ធនាគារ៕