ព័ត៌មាន

ប្រព័ន្ធទូទាត់ប្រាក់នៅលើគេហទំព័ររបស់ក្រុមហ៊ុន​ OnePlus ត្រូវគេហេគដើម្បីលួចព័ត៌មាននៃកាតឥណទាន

ដំណឹងដ៏អាក្រក់មួយទៀតសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន OnePlus នោះគឺអតិថិជនជាច្រើនរបស់ក្រុមហ៊ុន OnePlus រាយការណ៍អំពីប្រតិបត្តិការនៃកាតឥណទានក្លែងក្លាយបន្ទាប់ពីការទិញផលិតផលជាច្រើនចេញពី Online Store ផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ។ ដំណឹងនេះត្រូវបង្ហោះនៅលើវេទិកា OnePlus Support Forum នៅចុងសប្តាហ៍នេះនៅពេលដែលអតិថិជនម្នាក់និយាយថា កាតឥណទានចំនួន ២ របស់គាត់ប្រើប្រាស់នៅលើវេបសាយផ្លូវការរបសក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ត្រូវគេសង្ស័យថាមានសកម្មភាពក្លែងបន្លំជាច្រើន។

image

ក្រោយមកទៀត វាមានអ្នកប្រើប្រាស់ជាច្រើនចាប់ផ្តើមបង្ហោះនូវព័ត៌មានស្រដៀងគ្នាទៅកាន់ក្រុមហ៊ុន​ OnePlus, Twitter និង Reddit Forums និយាយថា ពួកគេក៏ជាជនរងគ្រោះនៃការលួចបន្លំទៅលើកាតឥណទាននេះផងដែរ។ អតិថិជនជាច្រើនអះអាងថា កាតឥណទានរបស់ពួកគេត្រូវគេហេគបន្ទាប់ពីពួកគេទិញស្មាតហ្វូនថ្មី ឬគ្រឿងអេឡិចត្រូនិកជាច្រើនដោយផ្ទាល់ចេញពីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន​OnePlus ។

ក្រុមហ៊ុនសន្តិសុខអ៊ីនធើណិត Fidus ក៏បង្ហោះនូវព័ត៌មានលម្អិតរៀបរាប់អំពីការចោទប្រកាន់ទៅលើប្រព័ន្ធទូទាត់ប្រាក់អនឡាញរបស់ក្រុមហ៊ុន​OnePlus ។ ក្រុមហ៊ុននេះមានការសង្ស័យថា Servers របស់វេបសាយនៃក្រុមហ៊ុន​ OnePlus ប្រហែលជាត្រូវគេហេគ។

 យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Fidus ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ថ្មីនេះក៏កំពុងតែធ្វើប្រតិបត្តិការដោយខ្លួនឯងនៅលើគេហទំព័រនេះដែលមានន័យថាព័ត៌មានដែលបំពេញជាមួយនឹងព័ត៌មានលម្អិតនៃកាតឥណទានដែលវាយបញ្ចូលដោយអតិថិជនតាមរយៈវេបសាយផ្លូវការរបស់ក្រុមហ៊ុន​ OnePlus អាចត្រូវហេគដោយអ្នកវាយប្រហារ។

ភ្លាមៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ក៏ធ្វើការឆ្លើយតបទៅលើបញ្ហានេះដោយបញ្ជាក់ថា ក្រុមហ៊ុនមិនមានការរក្សាទុកនូវទិន្នន័យកាតឥណទាននៅលើវេបសាយរបស់ខ្លួននោះទេ ហើយប្រតិបត្តិការនៃការទូទាត់ប្រាក់ទាំងអស់គឺតាមរយៈប្រព័ន្ធ PCI-DSS ដែលជាដៃគូសហការរបស់ក្រុមហ៊ុន។

សម្រាប់ព័ត៌មានរបស់អ្នកប្រើប្រាស់នៅលើកាតឥណទានដែលអ្នកប្រើប្រាស់ចុចដំណើរការទៅលើ “save this card for future transactions” គឺរក្សាទុកនៅលើ Servers របស់ក្រុមហ៊ុន OnePlus ប៉ុន្តែទិន្នន័យទាំងនេះគឺមានការការពារសុវត្ថិភាពយ៉ាងត្រឹមត្រូវ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះបញ្ជាក់ថា ការទូទាត់តាមរយៈសេវាកម្ម PayPal មិនមានបញ្ហានោះទេ។

 

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus នៅមិនទាន់ទម្លាយព័ត៌មានលម្អិតច្រើនអំពីរឿងនេះនោះទេ ប៉ុន្តែវេបសាយផ្លូវការរបស់ក្រុមហ៊ុនមិនមានឆ្លងនៃចំណុចរងគ្រោះរបស់ Magento នោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ថា oneplus.net ប្រើប្រាស់នៅលើ Magento eCommerce ប៉ុន្តែចាប់ពីឆ្នាំ ២០១៤ មកក្រុមហ៊ុនបច្ចេកវិទ្យានេះបង្កើតនូវកូដោយខ្លួនឯងវិញប៉ុន្តែការទូទាត់តាមរយៈកាតឥណទានគឺមិនប្រើប្រាស់ Magento&#039s payment module នោះទេ។ គួរបញ្ជាក់ផងដែរថា ពេលនេះវាមានការអះអាងជាង ១០០ អតិថិជនអំពីការក្លែងបន្លំកាតឥណទាននៅលើវេទិកា OnePlus Support Forums នោះ៕