ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បំបែកកំណត់ត្រាសម្រាប់ការលក់នាឡិកាស្មាតវ៉ចច្រើនបំផុតនៅក្នុងមួយត្រីមាស

ក្រុមហ៊ុនបច្ចេកវិទ្យា Apple នាំចេញនូវនាឡិកាស្មាតវ៉ចចំនួន 18 លានគ្រឿងនៅក្នុងឆ្នាំ 2018 ហើយនេះគឺជាកំណត់ត្រាមួយទៀតដែលនៅក្នុងត្រីមាសទី 4 វាមានការនាំចេញស្មាតវ៉ចចំនួន 8 លានគ្រឿងនោះ។ ការនាំចេញនាឡិកាចំនួន 18 លានគ្រឿងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលក្នុងនោះមានស្មាតវ៉ច Apple Series 3 នៅក្នុងចំនួនដល់ទៅ 9 លានគ្រឿង។

image

យោងតាមការបញ្ជាក់របស់ Canalys នាឡិកា Apple Watch Series 3 LTE មានការនាំចេញសរុបចំនួន 1.6 លានគ្រឿង។ ចំនួននៅក្នុងត្រីមាសទី 4 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺមានចំនួនខ្ពស់ជាងមុនដល់ទៅ 32% ជាងត្រីមាសទី 4 ក្នុងឆ្នាំ 2016 ខណៈពេលដែលឆ្នាំ 2017 មានចំនួនកើនឡើង 54% ទៅលើការនាំចេញ Apple Watches បើធៀបទៅនឹងឆ្នាំ 2016 នោះ៕