ព័ត៌មាន

គណនីរបស់អតីតអ្នកសារព័ត៌មាន Fox News ចំនួន ២ នាក់​ត្រូវហេគឃ័រប្លន់ដោយជោគជ័យ

គណនីបណ្តាញសង្គម Twitter របស់អតីតអ្នកសារព័ត៌មាន Fox News ចំនួនពីរនាក់ត្រូវហេគឃ័រប្លន់យកដោយជោគជ័យនៅថ្ងៃអង្គារ៍នេះបន្ទាប់ពីពួកគេធ្វើការបញ្ចេញនូវ Feeds ជាមួយនឹងការឃោសនាគាំទ្រទៅលើលោកប្រធានាធិបតី Recep Tayyip Erdoğan នោះ។

 image

គណនីដែលត្រូវហេគឃ័រប្លន់យកទៅនេះគឺជាកម្មសិទ្ធិរបស់លោក Eric Bolling និង Greta Van Susteren ហើយប៉ុន្មានម៉ោងក្រោយមកទើបធ្វើការទាញយកត្រឡប់មកវិញដោយជោគជ័យនោះ។ ខណៈពេលដែលអ្នកប្រើប្រាស់ Twitter ម្នាក់បង្ហាញថា ទំនាក់ទំនងរវាងអ្នកកាសែតពីរនាក់នេះគឺគណនីពីរនេះស្ថិតនៅក្នុងចំណោមគណនីចំនួន 45 ដែល Followed តាមលោកប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិក។ សម្រាប់សារមួយត្រូវហេគឃ័របញ្ចូនទៅកាន់គណនី @realDonaldTrump ចេញពីគណនីរបស់លោក Van Susteren ផ្ទាល់តែម្តង។

នៅក្នុងសារដែលបញ្ជូនទៅដោយផ្ទាល់នេះចេញពីគណនីរបស់លោក Van Susteren គឺការស្នើរសុំអោយលោក Trump ធ្វើការចែករំលែកនូវវីដេអូឃោសនាមួយចេញពីគណនីផ្ទាល់ខ្លួនរបស់គាត់។ គួរបញ្ជាក់ផងដែរថា គណនីទាំងពីរនេះត្រូវទាញត្រឡប់មកគ្រប់គ្រងដោយម្ចាស់គណនីវិញហើយនៅយប់ថ្ងៃអង្គារ៍នេះ៕