ព័ត៌មាន

បុរសម្នាក់ត្រូវចោទប្រកាន់ពីការលក់ទៅលើទិន្នន័យរាប់ពាន់លាននៅលើ LeakedSource

កាលពីមួយឆ្នាំមុននេះ LeakedSource – គេហទំព័រមួយដែលលក់នូវទិន្នន័យសំខាន់ជាច្រើនដែលត្រូវគេលួចបាន ថ្មីៗនេះត្រូវប៉ូលិស FBI ធ្វើការវាយឆ្មក់ និងចាប់ខ្លួននូវ Servers របស់ខ្លួន។ នៅថ្ងៃច័ន្ទនេះ ប៉ូលិស Royal Canadian Mounted Police (RCMP) ប្រកាសថា បុរសម្នាក់ត្រូវចោទប្រកាន់ថាជាប្រតិបត្តិករតែមួយគត់ដែលបង្ហាញខ្លួននៅក្នុងតុលាការនៅទីក្រុង Toronto នោះ។

image

បុរសម្នាក់នេះមានឈ្មោះថា Jordan Evan Bloom វ័យ ២៧ ឆ្នាំរស់នៅក្នុងតំបន់ Thornhill, Ontario ត្រូវចាប់ខ្លួននៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦ ហើយត្រូវចោទប្រកាន់នៅថ្ងៃចន្ទនេះជាមួយនឹងការលក់ទិន្នន័យរបស់មនុស្សនៅក្នុងទឹកប្រាក់តិចតួចមួយ។ សម្រាប់ទឹកប្រាក់ដែលលក់បាននោះគឺមានប្រហែលជា $247,000 តាមរយៈគេហទំព័រនេះដែលមានទិន្នន័យអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ប្រហែលជា ៣ ពាន់លានទិន្នន័យត្រូវលក់។

LeakedSource លក់នូវទិន្នន័យរបស់ Subscriptions ទៅកាន់អ្នកទិញដែលអាចធ្វើការស្វែងរកយ៉ាងងាយស្រួលទៅលើឈ្មោះរបស់ជនរងគ្រោះ username និងអាសយដ្ឋានអ៊ីម៉ែលដែលអាចធ្វើការចូលទៅដំណើរការព័ត៌មានទាំងនេះបាន។ សម្រាប់ការស៊ើបអង្កេតទៅលើ LeakedSource – ចាប់ផ្តើមតាំងពីឆ្នាំ 2016 ។ នៅគឺជាពេលវេលាដែល RCMP ដឹងថា LeakedSourc ត្រូវបាន Host នៅលើ Quebec servers ។ សម្រាប់ Dutch National Police និងប៉ូលិស FBI ក៏ជាអ្នកធ្វើការស៊ើបអង្កេតនៅក្នុងរឿងនេះផងដែរ។

LeakedSource​ បង្កើតឡើងនៅក្នុងឆ្នាំ ២០១៥ និងបិទទៅវិញនៅដើមឆ្នាំ ២០១៧ ខណៈពេលដែលវេបសាយនេះធ្វើការប្រមូល និងលក់នូវទិន្នន័យផ្ទាល់ខ្លួនចំនួន 3 ពាន់លានទិន្នន័យ និងលេខសម្ងាត់របស់ពួកគេ។ យោងទៅតាម International Business Times ទិន្នន័យសម្ងាត់ដែលត្រូវបែកធ្លាយទាំងនេះក៏រួមមាននូវ LinkedIn, MySpace, DropBox និង AdultFriendFinder ។ លោក Bloom ត្រូវចោទប្រកាន់ទៅលើការជួញដូរព័ត៌មាននៃអត្តសញ្ញាណ ការប្រើប្រាស់កុំព្យូទ័រដោយគ្មានការអនុញ្ញាត ការរំលោភបំពានទៅលើទិន្នន័យ និងការកាន់កាប់អចលនទ្រព្យដែលបានមកពីឧក្រិដ្ឋកម្មនោះ។

សារព័ត៌មាន Reuters ប្រាប់ទៅកាន់មេធាវី Imran Ahmad នៅក្នុងទីក្រុង Toronto ថា ការចោទប្រកាន់ទៅលើលោក Bloom គឺមានការកាត់ទោសចន្លោះពី 5 ទៅ 10 ឆ្នាំនៅក្នុងពន្ធនាគារ។ ទោះជាយ៉ាងណាក៏ដោយ RCMP បញ្ជាក់ទៀតថា លោក Bloom ប្រហែលជាធ្វើការជាមួយនឹងមនុស្សផ្សេងទៀតក្នុងការដំណើរការទៅលើគេហទំព័រមួយនេះ៕