ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy C10 Plus បង្ហាញខ្លួននៅលើ AnTuTu

សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាSamsung ទើបតែបង្ហាញខ្លួននៅលើគេហទំព័ររបស់ AnTuTu ជាមួយនឹងលេខម៉ូដែល SM-C9150 ហើយវាដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 660 រ៉េមទំហំ 6GB និងប្រព័ន្ធប្រតិបត្តិការ Android 7.1.1 ថែមទៀត។

image

ស្មាតហ្វូនស៊េរីថ្មីនេះអាចជា Samsung Galaxy C10 ឬ C10 Plus សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។ ផ្អែកទៅលើ AnTuTu ស្មាតហ្វូនស៊េរីថ្មីនេះអាចនឹងមានកម្រិតភាពច្បាស់ 1920 x 1080 ភិចសែលជាមួយនឹងកម្រិត 16:9 Disaplay ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះផងដែរនៅផ្នែកខាងក្រោយ៕

image