ព័ត៌មាន

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ន Hawaii Emergency Management Agency (HI-EMA) សរសេរនូវលេខសម្ងាត់ទុកនៅលើក្រដាសស្ទីកឃ័រមួយ (Sticker Note) នៅលើអេក្រង់

តើមានអ្វីកើតឡើងនៅពេលដែលមនុស្សធ្វើការនៅទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ន Hawaii Emergency Management Agency (HI-EMA) សរសេរនូវលេខសម្ងាត់ទុកនៅលើក្រដាសស្ទីកឃ័រមួយនោះ។ នៅក្នុងរូបភាពមួយដែលទម្លាយដោយ Associated Press នៅក្នុងខែកក្កដានៅពេលដែលលេខសម្ងាត់របស់កុំព្យូទ័រនៃទីភ្នាក់ងារនេះគឺស្ថិតនៅជាប់លើអេក្រង់តែម្តង។

image

អ្នកនាំពាក្យរបស់ HI-EMA លោក Richard Rapoza ប្រាប់ទៅកាន់សារព័ត៌មាន Hawaii News ថា ពាក្យសម្ងាត់គឺទាល់តែមានសិទ្ធិ និងប្រើប្រាស់សម្រាប់កម្មវិធីនៅខាងក្នុង។ លោកមិនបញ្ជាក់ថា តើកម្មវិធីអ្វីដែលត្រូវប្រើប្រាស់លេខសម្ងាត់ដើម្បីធ្វើការ Unlock ប៉ុន្តែការបន្សល់ទុកនូវលេខសម្ងាត់នៅលើអេក្រង់នោះមិនមែនជារឿងធម្មតានោះទេនៅក្នុងប្រព័ន្ធសុវត្ថិភាពនោះ។

សរុបមក អ្នកប្រើប្រាស់មិនគួរឱ្យសរសេរនូវលេខសម្ងាត់ទាំងនោះនៅកន្លែងសាធារណៈនោះទេ។ កុំទុកលេខសម្ងាត់នៅលើ Sticky Notes ឬសរសេរនូវលេខសម្ងាត់ទាំងនោះនៅលើក្តារខៀនឱ្យសោះ ហើយអ្នកមិនត្រូវសរសេរនៅកន្លែងណាដែលមិនមានសុវត្ថិភាពនោះទេ៕