ព័ត៌មាន

រូបភាពរបស់ឧបករណ៍ Samsung DeX Pad មានការរចនារូបរាងថ្មីយ៉ាងទាក់ទាញ

Evan Blass គឺជាអ្នកតាមដាន និងទម្លាយព័ត៌មាន Renders ជាច្រើនអំពីស្មាតហ្វូន Samsung ។ នៅថ្ងៃនេះគណនី @evleaks បង្ហោះនូវរូបភាព Renders ជាច្រើនអំពីការរចនារូបរាងថ្មីរបស់ Desktop Docking Station សម្រាប់ស្មាតហ្វូន Samsung Galaxy S9 នោះ។

image

សម្រាប់ឧបករណ៍ Dock ថ្មីនេះនឹងមានឈ្មោះហៅថា DeX Pad ដែលមានលក្ខណៈខុសប្លែកពីជំនាន់មុនៗរបស់វាដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S8 នោះ។ សម្រាប់ Dock ថ្មីនេះមានការរចនាជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់អេក្រង់របស់ស្មាតហ្វូននេះ។ វាក៏មានការរចនាថ្មីសម្រាប់ឧបករណ៍នេះផងដែរ។

សម្រាប់ផតនៅលើឧបករណ៍នេះមានដូចជា HDMI, USB, និង USB-C ផងដែរ។ ស្មាតហ្វូន Galaxy S9 បែកធ្លាយជាច្រើនសន្លឹកដែលបង្ហាញថាវានៅប្រើប្រាស់នូវ 3.5 Headphone Jack ជាមួយនឹងកម្រិតសំឡេង Stereo ថែមទៀត។ ស្មាតហ្វូន Samsung Galaxy S9 និង Galaxy S9+ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ៕