ព័ត៌មាន

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ផ្តល់ឱកាសការងារ ដល់សិស្សនិស្សិតដែលបានបញ្ចប់វគ្គសិក្សា

នេះជាជំនាន់ទីបួនហើយដែលក្រុមហ៊ុនសាមសុងបានបើកវគ្គបណ្តុះបណ្តាលនិង ផ្តល់ឱកាស ដល់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាវគ្គបណ្តុះបណ្តាលសាមសុង​ Tech Instituteជំនាន់ទីបួន ។ វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែផ្តោតសំខាន់ខ្ពស់ទៅលើវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភបរិក្ខារសិក្សាផ្សេងៗ ដល់សិស្សនិស្សិតដើម្បីប្រើប្រាស់ ក្នុងពេល​កំពុង​សិក្សា​ផងដែរ។

image

image

លោក ជា ចាន់ណា ដែលជាអតីតនិស្សិតនៃវគ្គបណ្តុះបណ្តាលសាមសុង Tech Institute នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងបច្ចុប្បន្នជាអ្នកហាត់ការនៅក្រុមហ៊ុនសាមសុងជំនាញបរិក្ខារអេឡិចត្រូនិច បានមានប្រសាសន៍ថា៖ «បន្ទាប់ពីខ្ញុំទទួលបានបទពិសោធន៍ជាច្រើនពីក្រុមហ៊ុនសាមសុង នៅថ្ងៃអនាគតខ្ញុំគិតថាខ្ញុំនឹងអាចមានឱកាសការងារ និងលទ្ធភាពជាច្រើនដើម្បីបង្កើតជាមុខរបរនៅថ្ងៃអនាគត ដូចជាបើកកន្លែងជួសជុលគ្រឿងបន្លាស់អេទ្បិចត្រូនិកដោយខ្លួនឯងជាដើម»។

 image

image

​គូសបញ្ជាក់ផងដែរថា នៅក្នុងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute សិស្សានុសិស្សទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សពូកែចំនួន ៨ នាក់នឹងទទួលបានឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលការងារពីក្រុមហ៊ុនសាមសុង និងបណ្តាដៃគូក្រុមហ៊ុនធំៗជាច្រើនទៀតរបស់ក្រុមហ៊ុនសាមសុងក្នុងប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute គឺជាសកម្មភាពប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការជួយជ្រោមជ្រែង និងបណ្តុះបណ្តាល ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្កើតឱកាសការងារជាច្រើនជូនដល់ប្រជាជនកម្ពុជាឲ្យស្របទៅនឹងតម្រូវការដ៏ខ្ពស់ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត។