ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Facebook បញ្ចេញនូវកម្មវិធី Messenger Kids សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android

សម្រាប់កម្មវិធី Messenger Kids App នៅលើកម្មវិធី Facebook នេះពេលនេះដំណើរការនៅលើប្រព័ន្ធ Android ហើយវាក៏អាចដំណើរការនៅលើ iOS និងថេប្លេត Amazon Fire ផងដែរ។ កម្មវិធីនេះសម្រាប់ដំណើរការនៅលើក្មេងដែលមានអាយុ ៦​ទៅ ១២ ឆ្នាំ ហើយវាផ្តល់នូវមុខងារប្លែកៗជាច្រើន។

image

កម្មវិធីនេះផ្តល់នូវភាពរីករាយសម្រាប់ក្មេងៗ។ ក្រុមហ៊ុន Facebook បន្ថែមនូវ Stickers, GIFs, Frames និង Emojis សម្រាប់ជួយក្មេងៗបញ្ចេញនូវអារម្មណ៍របស់ពួកគេ។ ពួកគេអាចប្រើប្រាស់វីដេអូខលជាមួយនឹង AR Masks ផងដែរ។