ព័ត៌មាន

រូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Nokia 7 Plus បែកធ្លាយនៅលើអនឡាញ

ថ្មីៗនេះ រូបភាពរបស់ស្មាតហ្វូន Nokia 7 Plus បែកធ្លាយនៅលើអនឡាញ ហើយស្មាតហ្វូនស៊េរីថ្មីនេះប្រហែលជានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2018 ខាងមុខនេះ ហើយវាគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលប្រើប្រាស់អេក្រង់ 18:9 Screen Ratio នោះ។

image

រូបភាពនេះបង្ហាញថា ស្មាតហ្វូន Nokia 7 Plus នេះនឹងប្រើប្រាស់នូវ UI HMD ដែលលោកអ្នកធ្លាប់ឃើញនៅលើស្មាតហ្វូន Nokia 6 រួចមកហើយ។ ស្មាតហ្វូននេះមានគែម 2.5D ហើយមានឡូហ្គូរបស់ក្រុមហ៊ុន Nokia ផងដែរនៅជាប់នឹងកាមេរ៉ា Selfie នេះ។

image

ស្មាតហ្វូន Nokia 7 Plus នេះត្រូវគេដឹងថានឹងស្ថិតនៅក្នុងកម្មវិធី Android One ហើយវាដំណើរការនូវបន្ទះឈីប Snapdragon 660 Chipset រ៉េមផ្ទុកទិន្នន័យទំហំ 4GB ។ វាមានប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយបញ្ឈរ និងមានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរនៅពីក្រោម។ ស្មាតហ្វូននេះមានពណ៌ស និងពណ៌ខ្មៅសម្រាប់ជ្រើសរើស៕