ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវវីដេអូអំពី Reimagined Camera សម្រាប់ស្មាតហ្វូន Galaxy S9

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវវីដេអូថ្មីមួយអំពីកាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង​ Galaxy S9+ ។ នៅក្នុងវីដេអូថ្មីនេះបង្ហាញអំពីការប្រើប្រាស់មុខងារ Slow-motion និងការថតនៅកន្លែងដែលមានពន្លឺទាប ហើយវាថែមទាំងអស្ចារ្យក្នុងការថតរូប Selfies ការថតវីដេអូ Selfies និងការថតរូបភាពដោយប្រើប្រាស់ Effects ជាច្រើនថែមទៀត។

image

សម្រាប់ការប្រើប្រាស់ពាក្យថា Reimagined នេះ គឺក្រុមហ៊ុនបច្ចេកវិទ្យា Samsung ផ្តោតខ្លាំងទៅលើការប្រើប្រាស់នូវកាមេរ៉ាថ្មីដែលធ្វើការរចនាឡើងវិញជាមួយនឹងសមត្ថភាពកាន់តែអស្ចារ្យថែមទៀត។ សម្រាប់កាមេរ៉ារបស់ស្មាតហ្វូន Galaxy S8 ក៏អស្ចារ្យមិនធម្មតាផងដែរ៕