ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi Mix 2S នឹងភ្ជាប់ជាមួយកាមេរ៉ា Sony IMX363

ថ្មីៗនេះ រូបភាព Teaser របស់ស្មាតហ្វូន Xiaomi Mi Mix 2S បង្ហាញខ្លួននៅលើ Weibo ដែលមានអេក្រង់ទំហំ 6 អ៊ីញ បន្ទះឈីប Snapdragon 845 Chipset រ៉េមទំហំ 8GB និងប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងប្រើប្រាស់នូវកាមេរ៉ាសេនស័រ Sony IMX363 Sensor ផងដែរ។

image

ប្រព័ន្ធកាមេរ៉ាភ្លោះនៅលើស្មាតហ្វូនស៊េរីថ្មី Mi Mix Series ថ្មីនេះនឹងប្រើប្រាស់នុវមុខងារ AI ដូចទៅនឹងមុខងារ Scene Recognition ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ MIUI ផងដែរ។ ជាមួយនឹងការប្រើប្រាស់បន្ទះឈីបនេះនៅលើអេក្រង់ទំហំ 18:9 Display ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Oreo ស៊ីមពីរ បច្ចេកវិទ្យា IR Blaster និងថាមពលថ្ម 3400mAh ៕