ព័ត៌មាន

ក្រុមហេគឃ័រអាចធ្វើការលួចទិន្នន័យចេញពី Faraday Cage Air-Gapped Computers

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបញ្ចញនូវការស្រាវជ្រាវបង្ហាញថា​ ពួកគេអាចធ្វើការលួចនូវទិន្នន័យចេញពី Air-gapped computers ដែលមិនភ្ជាប់ទៅនឹងអ៊ីនធើណិត និង Local Networks នោះ។ Faraday cages គឺជាលោហធាតុសម្រាប់ធ្វើការ Blocks ទៅលើរលកសញ្ញាអេឡិចត្រូម៉ាញ៉េទិចដូចជា Wi-Fi, Bluetooth, cellular និងការភ្ជាប់ទំនាក់ទំនងតាម Wireless ជាច្រើនទៀត។

image

មជ្ឈមណ្ឌលស្រាវជ្រាវសុវត្ថិភាព Cybersecurity Research Center នៅក្នុងសាកលវិទ្យាល័យ Ben Gurion University នៅក្នុងប្រទេសអ៊ីស្រាអែលដែលដឹកនាំដោយលោក Mordechai Guri អាយុ ៣៨ ឆ្នាំរកឃើញនូវបច្ចេកទេសក្នុងការហេគទៅលើ Air-gapped computers៖

  • aIR-Jumper attack ៖ ការលួចនូវទិន្នន័យសំខាន់ៗចេញពី Air-gapped computers តាមរយៈការជួយពី infrared-equipped CCTV cameras ។

  • USBee attack៖ ការលួចទិន្នន័យចេញពី Air-gapped computers ប្រើប្រាស់នូវហ្វ្រកង់វិទ្យុចេញពី USB connectors ។

  • DiskFiltration attack៖ ការលួចទិន្នន័យដោយប្រើប្រាស់នូវរលកសញ្ញាសំឡេងដែលចេញពី hard disk drive (HDD) ពី Air-gapped computers ។

  • BitWhisper៖ ពឹងផ្អែកទៅលើការផ្លាស់ប្តូរកំដៅរវាងប្រព័ន្ធកុំព្យូទ័រពីរដើម្បីបន្លំទៅលើពាក្យសម្ងាត់ ឬកូនសោរសុវត្ថិភាព។

  • AirHopper៖ ធ្វើការបម្លែងទៅលើវីដេអូកាតនៃកុំព្យូទ័រនៅក្នុងឧបករណ៍បញ្ជូន FM ដើម្បី Captures ទៅលើ keystrokes ។

  • Fansmitter technique៖ ការប្រើប្រាស់នូវសំឡេងរំខានបញ្ចេញពីកង្ហារកុំព្យូទ័រដើម្បីធ្វើការបញ្ជូនទិន្នន័យ។

  • GSMem attack៖ ការពឹងផ្អែកទៅលើហ្រ្វេកង់នៃ cellular frequencies ៕