ព័ត៌មាន

វិធីសាស្រ្តក្នុងការកែប្រែទៅលើ Settings នៅលើប្រព័ន្ធប្រតិបត្តិការ Chrome OS ឱ្យមានលក្ខណៈអស្ចារ្យជាងការប្រើប្រាស់នៅលើ Browser

វាហាក់ដូចជាមានការពិបាកសម្រាប់ការដំណើរការនូវមុខងារ Multitask នៅលើកុំព្យូទ័រ Chromebook គ្រប់ពេលដែលអ្នកដំណើរការកម្មវិធី App នោះ វានឹងធ្វើការបើកនូវ Tab មួយទៀតនៅក្នុង Chrome ។ បើទោះបីជាលោកអ្នកមិនដំណើរការនូវមុខងារ Multitasking នោះ វានៅតែបើកដំណើរការនៅលើ Tabs Browsers ជានិច្ចដដែល។

នៅពេលនេះ វាមានវិធីសាស្រ្តមួយក្នុងការបង្កើតនូវកម្មវិធី Apps នៅក្នុងប្រព័ន្ធប្រតិបត្តិការ Chrome OS នៅពេលបើកនៅលើ Windows នោះ។ លោកអ្នកមិនត្រឹមតែផ្តល់នូវភាពងាយស្រួលក្នុងការបើកនូវកម្មវិធីច្រើនក្នុងពេលជាមួយគ្នានោះទេ ប៉ុន្តែលោកអ្នកក៏មិនចាំបាច់បើកមើលនៅក្នុង Browser គ្រប់ពេលវេលាផងដែរ ដូចនេះវានឹងធ្វើឱ្យការដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Chrome OS កាន់តែមានភាពអស្ចារ្យជាមួយនឹងការបើកដំណើរការនូវកម្មវិធីដូចនៅលើ Desktop ដែរ។ លោកអ្នកក៏អាចប្រើប្រាស់វិធីសាស្រ្តនេះក្នុងការបើកវេបសាយជាច្រើននៅលើ Windows ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

ការបើកដំណើរការកម្មវិធី App មានលក្ខណៈជា Windows

ដើម្បីធ្វើការកំណត់នូវកម្មវិធី Apps មួយដើម្បីបើកនៅលើ Windows របស់វានោះ ជាដំបូងអ្នកត្រូវធ្វើការ Pin កម្មវិធីនេះនៅលើ App Launcher Shelf ជាមុនសិន។ ដើម្បីធ្វើដូចនេះបាន ចុចនៅលើប៊ូតុង Launcher នៅគែមខាងឆ្វេងខាងក្រោម ហើយចូលទៅក្នុង Apps ហើយបន្ទាប់មកចុច Click ស្តាំនៅលើ App Icon និងរើសយកពាក្យថា Pin to shelf ។ (អ្នកអាចធ្វើការចុច Click ដើម្បីបើកកម្មវិធី App ហើយចុច Click ស្តាំនៅលើ Icon នៅលើ Shelf ហើយរើសយកពាក្យថា Pin) ។

នៅពេលដែលកម្មវិធី App នេះត្រូវបាន Pin នៅលើ Shelf នោះ ចុច Click ស្តាំនៅលើ Icon របស់វា ហើយចុចនៅលើ Open as window ។ ពេលនេះ នៅពេលដែលអ្នកចុចដំណើរការទៅលើកម្មវិធី App នេះ វានឹងធ្វើការបើកនៅលើ Window របស់វាដែលមិនមែនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ Browser ទៀតនោះទេ។ វាគឺដំណើរការនៅក្នុង Chrome Window ដែលលោកអ្នកនឹងមានអារម្មណ៍ថាជារឿងថ្មីមួយទៀត។

 image

ការបើកដំណើរការវេបសាយមានលក្ខណៈជា Windows

លោកអ្នកក៏អាចធ្វើការប្រើប្រាស់នូវ Settings នេះសម្រាប់វេបសាយផងដែរ។ ជាដំបូង អ្នកត្រូវធ្វើការ Pin ទៅលើវេបសាយទៅក្នុង Shelf ជាមុនសិន។ ដើម្បីធ្វើដូចនេះ អ្នកត្រូវចុចនៅលើសញ្ញាចុច 3 (Triple-dot) នៅផ្នែកខាងលើខាងស្តាំនៃ Chrome ហើយជ្រើសរើសយកពាក្យថា More Tools > Add to shelf ។ អ្នកត្រូវដាក់ឈ្មោះទៅលើវេបសាយរបស់អ្នក (វានឹងបង្ហាញនូវសារជាអក្សរនៅពេលដែលអ្នកដាក់ Mouse នៅពីលើ Icon នេះ) ហើយចុច Check នៅក្នុងប្រអប់ Open as window ហើយចុចនៅលើប៊ូតុង Add ។ ពេលនេះ វេបសាយរបស់អ្នកដែលស្ថិតនៅលើ Shelf អាចធ្វើការបើកនៅក្នុងទម្រង់ជា Window បានហើយ។

ការចុចមកទម្រង់ដើមវិញ

ដើម្បីធ្វើការ Undo ទៅលើ App នៅលើ Shelf នេះ អ្នកត្រូវចុច Click ខាងស្តាំនៅលើ Icon នៅក្នុង Shelf ហើយចុចនៅលើពាក្យថា Unpin ។ ក្នុងការលុបទៅលើការដំណើរការជាទម្រង់ Window ទៅកាន់ Chrome tab នោះ អ្នកគ្រាន់តែចុច Click ទៅលើ Open as window នៅក្នុង Right-Click Menu ដូចនេះ Checkmark នឹងលែងបង្ហាញទៀតហើយ៕