ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei Enjoy 8 អេក្រង់ទំហំ 6 អ៊ីញនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញស្មាតហ្វូន Enjoy 6 នៅក្នុងខែតុលា ឆ្នាំ 2016 ខណៈពេលដែលស្មាតហ្វូន Enjoy 7 បង្ហាញខ្លួននៅខែមិថុនា ឆ្នាំ 2017 ។ ស្មាតហ្វូន Enjoy 8 ពេលនេះបង្ហាញខ្លួននៅលើ TENAA ហើយវានឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ បន្ទះឈីប Octa-Core CPU ។

image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានអេក្រង់ទំហំ 5.99 អ៊ីញជាមួយអេក្រង់ HD+ ដែលមានកម្រិត 1440 x 720 ភិចសែល។ ស្មាតហ្វូននេះមានបន្ទះឈីបដែលមានល្បឿន 1.4GHz រ៉េមទំហំ 3GB/4GB និងម៉េមូរីទំហំ 32GB/64GB ។ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 20MP + 13MP ខណៈពេលដែលកាមេរ៉ាមុខទំហំ 8MP និងថាមពលថ្ម 2900mAh ។

ស្មាតហ្វូននេះមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌មាស ពណ៌ផ្កាឈូក ពណ៌ខ្មៅ និងពណ៌ខៀវ៕