ព័ត៌មាន

វិធីសាស្រ្តក្នុងការព្រីន (Print) នៅលើកុំព្យូទ័រ Chromebook

វាគឺជាការពិតដែលអ្នកអាចធ្វើការព្រីន (Print) នៅលើប្រព័ន្ធប្រតិបត្តិការ Chrome OS ដោយប្រើប្រាស់ដំណោះស្រាយនៃ Google’s Cloud Print ។ នៅក្នុងកុំព្យូទ័រ Chromebooks ប្រព័ន្ធប្រតិបត្តិការ Chrome OS គឺពិតជាអស្ចារ្យជាងការប្រើប្រាស់ Browser ។​ នៅក្នុងកុំព្យូទ័រនេះមានផ្តល់នូវ File Management, Apps និងការចូលទៅកាន់ Google Play Store រួមជាមួយនឹងការព្រីន (Print) ផងដែរ។

 image

ដើម្បីអាចធ្វើការព្រីនបាន អ្នកត្រូវចូលទៅកាន់ Cloud Print សម្រាប់ការដំណើរការនូវម៉ាស៊ីនព្រីន (Printer) តាមរយៈការចូលទៅដំណើរការចេញពីកុំព្យូទ័រ Chromebook ។ ការដំណើរការនូវ Cloud Printer គឺពិតជាមានភាពងាយស្រួល ប៉ុន្តែវាក៏នៅមានម៉ាស៊ីនព្រីនមួយចំនួនដែលត្រូវការការភ្ជាប់ USB Connection ផងដែរ។

អ្នកគ្រាន់តែធ្វើការតម្លើងតាមសេចក្តីណែនាំជាច្រើននៅលើ Google’s Cloud Print ដែលជាកន្លែងសម្រាប់ការដំណើរការនៅលើម៉ាស៊ីនព្រីន និងម៉ាកម៉ូដែលរបស់ម៉ាស៊ីនព្រីននេះ។

បន្ទាប់ពីការតភ្ជាប់ម៉ាស៊ីនព្រីនទៅកាន់ Cloud Print អ្នកអាចធ្វើការព្រីនចេញពីកុំព្យូទ័រ Chromebook របស់អ្នកបានហើយ។ អ្នកអាចចុចនៅលើ File > Print នៅលើ Menu Bar ឬប្រើប្រាស់នូវ Keyboard Shortcut គឺ Ctrl + P ដើម្បីចាប់ផ្តើមការងារព្រីននេះ។

 image

វានឹងមានសារមួយបង្ហាញនៅខាងលើដោយខ្លួនឯង។ ចុចនៅលើពាក្យថា Change ។

 image

នៅក្នុងផ្ទាំង Popup មួយនឹងផ្តល់នូវជម្រើសសម្រាប់លោកអ្នកក្នុងការជ្រើសរើសនូវ Google Cloud Printer, Local Printers ឬ ទិសដៅផ្សេងពីនេះទៀត។ ចុចនៅលើម៉ាស៊ីនព្រីនដែលអ្នកចង់ប្រើប្រាស់។

 image

សម្រាប់ម់ាស៊ីនព្រីនដែលអ្នកទើបតែជ្រើសរើសនោះ​ អ្នកអាចធ្វើការកែប្រែទៅលើ Settings តាមចិត្តរបស់អ្នក ហើយចុច Click នៅលើពាក្យថា Print ។ ពេលនេះ កិច្ចការងារនៃការព្រីនរបស់អ្នកគឺពិតជាមានភាពងាយស្រួលមែនទែន៕