ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Intel បញ្ចេញនូវ Spectre Patch Update សម្រាប់បន្ទះឈីប Skylake Processors

បន្ទាប់ពីការបន្សល់ទុកនូវឧបករណ៍រាប់លានដែលមានហានិភ័យសម្រាប់ការហេគ ហើយបន្ទាប់មកមានការបញ្ចេញនូវ Patches ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Intel បញ្ចេញនូវ Patches សុវត្ថិភាពជាច្រើនសម្រាប់បន្ទះឈីប Skylake processors ដើម្បីដោះស្រាយទៅលើចំណុចរងគ្រោះនៃ Spectre vulnerabilities (Variant 2) ។

image

សម្រាប់ Spectre (Variant 1, Variant 2) និង Meltdown (Variant 3) គឺជាចំណុចរងគ្រោះនៃក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពកាលពីដើមខែនេះទៅលើបន្ទះឈីប Processors ជាច្រើនចេញពី Intel, ARM និង AMD នៅលើ PC, Server, Mobile Phone ដែលជាចំណុចរងគ្រោះសម្រាប់ចោរក្នុងការលួចទិន្នន័យ។

ក្រុមអ្នកស្រាវជ្រាវបង្ហាញថា ចំណុចរងគ្រោះនៃ Spectre និង Meltdown ក្រុមហ៊ុនបច្ចេកវិទ្យា Intel ចាប់ផ្តើមបញ្ចេញនូវ Microcode Patches សម្រាប់ប្រព័ន្ធនេះដែលដំណើរការនៅលើ Broadwell, Haswell, Skylake, Kaby Lake និង Coffee Lake processors ។

ការធ្វើបច្ចុប្បន្នភាពនៃ microcode update បង្ហាញនៅលើផលិតផលជាច្រើនជាមួយនឹងបន្ទះឈីប mobile Skylake និង mainstream desktop Skylake chips ដែលបន្សល់ទុកនូវ Broadwell, Haswell, Kaby Lake, Skylake X, Skylake SP និង Coffee Lake processors មានចំណុចរងគ្រោះទៅលើ Spectre (Variant 2) ។ អ្នកប្រើប្រាស់ត្រូវធ្វើការជម្រុញឱ្យតាមដានទៅលើការធ្វើបច្ចុប្បន្នភាព Update នៅលើប្រព័ន្ធ System នៃឧបករណ៍របស់ពួកគេ ហើយធ្វើការតម្លើងភ្លាមៗ៕