ព័ត៌មាន

Nokia 1 គឺជាស្មាតហ្វូន Android Go ដំបូងបំផុតរបស់ក្រុមហ៊ុន HMD Global

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ប្រកាសថា ស្មាតហ្វូន Nokia 1 គឺជាស្មាតហ្វូនថោកបំផុតដែលមានតម្លៃប្រហែលជា $85 ហើយវាដំណើរការ Android Oreo ថែមទៀត។ ស្មាតហ្វូននេះមានកម្មវិធី Apps ជាច្រើនស្ថិតនៅក្នុងគម្រោង Go Program ។

image

Android Oreo (Go Edition) បង្ហាញនៅក្នុងខែមិថុនា ឆ្នាំ 2017 ដែលនាំយកនូវកម្មវិធី Google Apps ជាច្រើនដូចជា YouTube Go, Gmail Go, Gboard Go ថែមទៀត។ Google Assistant ក៏សម្រាប់ធ្វើការខលទូរស័ព្ទ ការផ្ញើសារ ការចាក់តន្រ្តី និងការឆែកមើលអាកាសធាតុថែមទៀត។

Nokia 1 មានអេក្រង់ 4.5’’ ជាមួយនឹងកម្រិតភាពច្បាស់ 480 x 854 ភិចសែល បន្ទះឈីប  MediaTek MT6737M chipset ដែលមានអង្គគណនា quad-core CPU  ។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 5MP ភ្ជាប់ជាមួយ LED Flash និងកាមេរ៉ាខាងមុខទំហំ 2MP សម្រាប់ថតរូប Selfie និងវីដេអូខល។ ស្មាតហ្វូននេះមានម៉េមូរីទំហំ 8GB ហើយវាអាចបន្ថែម microSD ទំហំដល់ទៅ 128GB ថែមទៀត។ Nokia 1 មានថាមពលថ្ម 2150mAh និងការបញ្ចូលថ្ម micro USB ផងដែរ៕