ព័ត៌មាន

Nokia 8110 4G នឹងប្រើប្រាស់ជាមួយនឹង Google Apps និងបណ្តាញសង្គមផងដែរ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវទូរស័ព្ទ Nokia 8110 4G ដែលមានការរចនាអេក្រង់កោង ហើយវាមានពណ៌លឿងថែមទៀត។ ទូរស័ព្ទនេះមានរូបរាងដូចជាផ្លែចេកដែលអ្នកអាចធ្វើការរុញដើម្បីចុចនៅលើគ្រាប់ Keys ផងដែរ។

image

ទូរស័ព្ទ Nokia 8110 4G នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ S30 ហើយវាក៏ភ្ជាប់ជាមួយនឹងកម្មវិធី Google Search, Maps និង Assistant ផងដែរ។ លោកអ្នកអាចធ្វើការ Sync ទៅកាន់ Contacts, Calendar ជាមួយនឹង Google Account ថែមទៀត។

ទូរស័ព្ទ Nokia 8110 4G នេះអាចប្រើប្រាស់ជាមួយនឹង Facebook និង Twitter ហើយវាមានកាមេរ៉ាខាងក្រោយទំហំ 2MP តែប៉ុណ្ណោះ។ ទូរស័ព្ទនេះប្រើប្រាស់ 4G LTE និងថាមពលថ្ម 1500mAh ហើយវាប្រើប្រាស់ស៊ីំមពីរថែមទៀត៕