ព័ត៌មាន

សារៈប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្មវិធី Samsung Members

នៅពេលទិញទូរស័ព្ទ Samsung Galaxy យើងចង់ប្រើប្រាស់កម្មវិធីវាឲ្យបានច្រើន ដូច្នោះហើយទើបក្រុមហ៊ុនសាមសុងបានណែនាំនូវកម្មវិធីថ្មីមួយទៀតដែលមានឈ្មោះថា​​ Samsung Members ។ កម្មវិធី Samsung Members ផ្តល់ជូននូវសារៈប្រយោជន៍ ការទំនាក់ទំនង និងសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung Galaxy ទាំងអស់ទូទាំងពិភពលោក។

image

ក្នុងកម្មវិធី Samsung Members មានលក្ខណៈពិសេសដូចខាងក្រោ​ម៖

អ្នកដែលប្រើប្រាស់ Samsung Members លោកអ្នកមិនតំរូវអោយធ្វើការបញ្ចូលលុយក្នុងគណនីរបស់លោកអ្នកនោះឡើយ​ហើយក៏អាចទទួលបាននូវអត្ថប្រយោជន៍​​និងការ​បញ្ចុះតំលៃ(discount) ជាច្រើនពីដៃគូរសហការ។

Support៖ ក្នុងផ្នែកនេះ អ្នកអាចទទួលបានសេវាកម្មបម្រើអតិថិជនដូចជា ការផ្ញើមតិយោបល់ ទូរស័ព្ទទំនាក់ទំនង ជជែកផ្ទាល់ជាមួយអ្នកផ្តល់ជំនួយ ឬស្វែងរកទីតាំងផ្តល់សេវាកម្មសាមសុងដែលនៅជិតបំផុត។

Benefits៖ លោកអ្នកនឹងទទូលបានអត្ថប្រយោជន៍ជាច្រើន ដោយគ្រាន់តែ​ចុចលើ On-the-spot Coupons (Browse)ដើម្បីឆែកមើលការផ្តល់ជូនក៏ដូចជាការបញ្ចុះតម្លៃភ្លាមៗ សំរាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Samsung Galaxy។

image

News & Tips៖ អ្នកប្រើប្រាស់ងាយស្រួលក្នុងការតាមដានព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ។

Diagnostics៖ ផ្នែកនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទសាមសុង ព្រោះវាបំពាក់ទៅដោយលក្ខណៈពិសេសដែលជួយបង្កើនទំហំផ្ទុកទិន្នន័យដោយជម្រុះចោលកម្មវិធីដែលមិនប្រើប្រាស់ និងបិទកម្មវិធីដែលមិនប្រើប្រាស់ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្ម និងបង្កើនល្បឿនទូរស័ព្ទ។

image

កម្មវិធីដ៏ល្អនេះ Samsung Members បានមកដល់ប្រទេសកម្ពុជា យើងហើយលោកអ្នកអាចធ្វើការទាញយកកម្មវិធីនេះតាមរយៈកម្មវិធី Galaxy Apps រឺ Play Store បន្ទាប់មកប្រតិបត្តិការណ៍ ចុះឈ្មោះដោយប្រើគណនី Samsung ដែលមានស្រាប់របស់លោកអ្នក នឹងទទួលបាន​អត្ថប្រយោន៍ជាច្រើន​ពីការដំទ្បើងកម្មវិធីនេះ។

តោះ!!! ធ្វើការចុះឈ្មោះទាំងអស់គ្នា។