ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S9 និង Galaxy S9+ នឹងបង្ហាញខ្លួននៅឥណ្ឌានៅថ្ងៃទី 6 ខែមីនា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការប្រកាសបង្ហាញស្មាតហ្វូន Galaxy S9 និង Galaxy S9+ នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 6 ខែមីនខាងមុខនេះនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង New Delhi ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែធ្វើការចាប់ផ្តើមផ្ញើនូវលិខិតអញ្ជើញសម្រាប់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។

image

ស្មាតហ្វូន Galaxy S9 និង Galaxy S9+ ចាប់ផ្តើមទទួលការកម្មង់ទិញមុននៅលើវេបសាយរបស់ក្រុមហ៊ុន Samsung ។ ស្មាតហ្វូននេះមានទំហំ 64GB និង 256GB ដែលមានពណ៌ Lilac Purple, Midnight Black ឬ Coral Blue ។ សម្រាប់តម្លៃរបស់ស្មាតហ្វូនទាំងពីរនេះនឹងដឹងនៅសប្តាហ៍ក្រោយនេះ៕