ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី LG X4 ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូង

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរិថ្មី Android ដែលមានតម្លៃសមរម្យនៅក្នុងប្រទេសកូរ៉េខាងត្បូងម៉ូដែល LG X4 ។ ស្មាតហ្វូនស៊េរីថ្មីនេះដាក់លក់នៅក្នុងតម្លៃប្រហែលជា $275 ។ ស្មាតហ្វូន X4 មានអេក្រង់ទំហំ 5.3 អ៊ីញដែលមានកម្រិតភាពច្បាស់ 1280 x 720 ។

image

ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប Qualcomm Snapdragon 425 ជាមួយនឹងរ៉េមផ្ទុកទិន្នន័យទំហំ 2GB និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16GB ហើយវាក៏ទ្រទ្រង់នូវ microSD កាតផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP ហើយវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា LG Pay, LTE, WiFi ថាមពលថ្ម 3000mAh និងប្រព័ន្ធប្រតិបត្តិការ Android 7.1.2 Nougat ផងដែរ។

ស្មាតហ្វូននេះដាក់លក់ជាមួយនឹងពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌មាស ហើយអ្នកអាចទិញបាននៅក្រុមហ៊ុនចែកចាយ SKT, KT និង LGU+ ៕