ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 9 អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 845 និងកាមេរ៉ាល្អបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើននៅក្នុងព្រឹត្តិការណ៍ MWC កាលពីអាទិត្យមុននេះមានដូចជា Nokia 8110 4G, Nokia 7 Plus និង​Nokia 8 Sirocco ផងដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយពី NokiaPowerUser អះអាងថា ស្មាតហ្វូនស៊េរីថ្មី Nokia 8 Pro និងស្មាតហ្វូន Nokia 9 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 នៅក្នុងឆ្នាំ 2018 ខាងមុខនេះ។

image

ស្មាតហ្វូន Nokia 9 នឹងបំពាក់នូវកាមេរ៉ាល្អបំផុតដែលទំនងជា Penta-Lens ។ ស្មាតហ្វូន Nokia 9 នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ហើយវានឹងមានតម្លៃប្រហាក់ប្រហែលទៅនឹងស្មាតហ្វូន Samsung Galaxy S9+ ។ ផ្អែកតាមរបាយការណ៍នេះ ស្មាតហ្វូន Nokia 8 Pro ប្រហែលជាប្រកាសបង្ហាញនូវក្នុងពេលណាមួយនៅក្នុងរដូវក្តៅខាងមុខនេះ ខណៈពេលដែលស្មាតហ្វូន Nokia 9 ប្រហែលជាដាក់លក់នៅក្នុងខែកញ្ញាខាងមុខនេះក្នុងព្រឹត្តិការណ៍ IFA ៕