ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi មានគម្រោងចង់ចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំ 2019

ដូចអ្វីដែលអ្នកធ្លាប់ដឹង ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រហែលជាទទួលទីផ្សារយ៉ាងល្អនៅក្នុងការដាក់លក់ស្មាតហ្វូនរបស់ខ្លួនដែលមានលក្ខណៈសម្បត្តិខ្លាំងក្លាំ ហើយតម្លៃរបស់វាក៏សមរម្យថែមទៀតផង។ ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅឡើយទេ ប៉ុន្តែគោលដៅធំបំផុតគឺការចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់នៃរបាយការណ៍ Wall Street Journal ។

image

តាមការបញ្ជាក់របស់លោក Lei Jun ដែលជា CEO របស់ក្រុមហ៊ុន Xiaomi បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមខ្លួនក្នុងការចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ឬដើមឆ្នាំ 2019 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែបើកហាង Online Store នៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ 2015 មក ហើយវាលក់តែផលិតផល Accessories និង Fitness Trackers ។

សម្រាប់ការចូលទៅក្នុងទីផ្សាររបស់ស្មាតហ្វូនរបស់សហរដ្ឋអាមេរិកនោះរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ជម្រុញការលក់ស្មាតហ្វូនរបស់ខ្លួននៅសហរដ្ឋអាមេរិកផងដែរតាមរយៈក្រុមហ៊ុនចែកចាយនោះ៕