ព័ត៌មាន

វិធីសាស្រ្តក្នុងការធ្វើឱ្យកុំព្យូទ័រ Chromebook របស់អ្នកកុំអោយរលត់ភ្លើងអេក្រង់ (Asleep)

សម្រាប់អ្នកប្រើប្រាស់នៅលើកុំព្យូទ័រ Chromebook ពេលខ្លះមិនអាចស្វែងរកនូវ Power Options ដើម្បីធ្វើការផ្លាស់ប្តូរនូវ Sleep Mode នៅលើកុំព្យូទ័រ Chromebook ។ កុំព្យូទ័រ Chromebook នឹងធ្វើការ Sleep នៅរយៈពេលប្រហែលជា 6 នាទីបន្ទាប់ពីគ្មានសកម្មភាពប្រើប្រាស់ ហើយប្រសិនបើអ្នកបញ្ចូលថ្មនោះ អេក្រង់របស់កុំព្យូទ័រ Chromebook នឹងធ្វើការ Sleep នៅក្នុងរយៈពេល 15 នាទី។

image

ដោយសារតែកុំព្យូទ័រ Chromebooks មិនមានភ្ជាប់មកជាមួយនឹង​Power Options នោះ អ្នកអាចធ្វើការតម្លើងនូវ Keep Awake Extension បានដែលស្ថិតនៅផ្នែកតូចមួយនៅលើ URL Bar របស់ Chrome Browser ដែលអ្នកអាចធ្វើការកែប្រែកំណត់ទៅលើ Power Option នៅលើ Chrome OS បាន។

នៅក្នុង Keep Awake ផ្តល់នូវ Modes ចំនួន 3 ដែលវាមាន Icon ផ្សេងៗគ្នា៖

  • Sun Icon: វាមិន Sleep នោះទេ ហើយអេក្រង់គឺភ្លឺជានិច្ច។

  • Sunset Icon: អេក្រង់របស់វាថយពន្លឺ ហើយបន្ទាប់មកទើបភ្លើងរបស់អេក្រង់នេះរលត់ធម្មតា ប៉ុន្តែ System របស់កុំព្យូទ័រនេះគឺមិន Sleep នោះទេ ហើយការភ្ជាប់ Network Connection គឺនៅតែដំណើរការ។

  • Moon Icon: វាមានន័យថា Extension នេះគឺបិទដំណើរការ (Disabled) ហើយវាដូចគ្នាទៅនឹង Default Power Settings នៅលើប្រព័ន្ធប្រតិបត្តិការ Chrome OS ។

image 

វានៅមានកំណត់សម្គាល់សំខាន់ចំនួន 2 ទៀតគឺ៖

  • Keep Awake នឹងមិនអាចជួយឱ្យកុំព្យូទ័រ Chromebook របស់អ្នកពីការ Sleeping នៅពេលដែលអ្នកទាញបិទអេក្រង់ចុះក្រោមនោះទេ ហើយមុខងារ Keep Awake នេះគឺអាចដំណើរការបាននៅពេលដែលកុំព្យូទ័រ Chromebook របស់អ្នកបើកដំណើរការនោះ។

  • Keep Awake ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Chrome OS តែប៉ុណ្ណោះហើយវាគឺស្រដៀងគ្នាទៅនឹងការប្រើប្រាស់នូវកម្មវិធី Power Utility ដ៏ងាយស្រួលមួយនៅលើកុំព្យូទ័រ MacBook ឬ Windows Laptop នោះ៕