ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅតែបន្តការខិតខំប្រឹងប្រែងទៅលើបច្ចេកវិទ្យាកាមេរ៉ា ហើយនៅឆ្នាំនេះក្រុមហ៊ុននេះប្រហែលជាបញ្ចេញស្មាតហ្វូនដែលមានកាមេរ៉ាដល់ទៅ3 គ្រាប់។ កាមេរ៉ាទាំង 3 គ្រាប់នេះគឺដាក់ផ្តេកជាប់គ្នាតែម្តង ហើយវាផ្ទុយអំពីអ្វីដែលបែកធ្លាយកាលពីម្សិលមិញនេះ។
កាមេរ៉ាស៊េរីថ្មីរបស់ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា AI Smarts ហើយវានឹងក្លាយជាកាមេរ៉ាលក្ខណៈអាជីពថែមទៀតផងដែលប្រើប្រាស់នូវប្រព័ន្ធ Leica S-System ចុងក្រោយបំផុត៕