ព័ត៌មាន

ស្មាតហ្វូន Meizu E3 នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 21 ខែមីនាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Meizu ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីជាច្រើនដូចជា 15 Plus, X2 និង E3 នៅថ្ងៃទី 21 ខែមីនាខាងមុខនេះ។ ស្មាតហ្វូនស៊េរីថ្មីនេះទើបតែទទួលនូវវិញ្ញាបនបត្រពី TENAA ហើយវាមានក៏មានការបែកធ្លាយនូវរូបភាព Renders ជាច្រើនសន្លឹកផងដែរ។

image

ស្មាតហ្វូនស៊េរីថ្មីនេះមានអេក្រង់ទំហំ 5.99 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ 18:9 FullHD+ ហើយវាមានស៊ុមព័ទ្ធអេក្រង់ស្តើងថែមទៀតផង។ ស្មាតហ្វូននេះមានទម្ងន់ 163 ក្រាមជាមួយនឹងថាមពលថ្ម 3300mAh ។ វាប្រើប្រាស់កាមេរ៉ាខាងក្រោយទំហំ 12MP + 20MPហើយវាក៏ភ្ជាប់ជាមួយនឹងភ្លើង LED Flash និងកាមេរ៉ាខាងមុខទំហំ 5MP ។

ស្មាតហ្វូននេះអាចមានរ៉េមទំហំ 4GB/6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB/128GB ។ ស្មាតហ្វូននេះក៏មានរន្ធដោត microSD ទំហំដល់ទៅ 128GB ផងដែរ។ ស្មាតហ្វូននេះទំនងជាមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ Champagne Gold, Obsidian Black និង​ Dark Blue ៕