ព័ត៌មាន

កម្មវិធី WeChat មានអ្នកប្រើប្រាស់ជារៀងរាល់ខែដល់ទៅ 1 ពាន់លាននាក់!

Tencent ដែលជាក្រុមហ៊ុនធំរបស់ក្រុមហ៊ុន WeChat ប្រកាសថា កម្មវិធី WeChat ពេលនេះមានអ្នកប្រើប្រាស់ដល់ទៅ 1 ពាន់លាននាក់នៅលើបណ្តាញសង្គមហើយនេះគឺដោយសារតែការពេញនិយមនៅក្នុងការលេង និងការផ្ញើសារនៅក្នុងពិធីបុណ្យចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ។

image

កម្មវិធីផ្ញើសារដ៏ពេញនិយមរបស់ប្រទេសចិននេះក៏មានផ្តល់នូវសេវាកម្មជាច្រើន ហើយវាមានការពេញនិយមប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ មួយវិញទៀតកំណើនកើនឡើងនេះគឺដោយសារតែប្រទេសចិនបិទទៅលើកម្មវិធី Facebook, WhatsApp និង Line ដែលប្រើប្រាស់នូវ end-to-end encryption ដែលនេះមិនមានជាអ្វីដែលប្រទេសចិនចូលចិត្តនោះទេ៕