ព័ត៌មាន

គោលនយោបាយថ្មី Facebook ហាមឃាត់រាល់ការផ្សាយទាក់ទងនឹង Crytocurrencies

ក្រុមហ៊ុនហ្វេសប៊ុកប្រកាសកាលពីថ្ងៃអង្គារថាខ្លួននឹងហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្មដែលលើកកម្ពស់រូបិយប័ណ្ណ Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងទៀតដូចជា៖ ការផ្តល់សាច់ប្រាក់ដំបូង (ICOs) និង binary system។  បណ្តាញសង្គមនិយាយថាគោលនយោបាយថ្មីមានគោលដៅការពារអ្នកប្រើពីការបោកប្រាស់ ដោយរៀបរាប់អំពីសេវាកម្មហិរញ្ញវត្ថុដូចជា “ជាប់ទាក់ទង ជាញឹកញាប់ជាមួយការអនុវត្តការផ្សាយពាណិជ្ជកម្មខុសឆ្គងឬបោកប្រាស់” ។ 

image

នៅក្នុងប្លក់របស់ក្រុមហ៊ុនលោក Rob Leathern នាយកគ្រប់គ្រងផលិតផល Facebook ពន្យល់ថា:  “យើងចង់ឱ្យមនុស្សបន្តស្វែងរកនិងរៀនអំពីផលិតផលនិងសេវាកម្មថ្មីតាមរយៈ ហ្វេសប៊ុកដោយគ្មានការភ័យខ្លាចការបោកប្រាស់។ លោកមានប្រសាសន៍ថាមានក្រុមហ៊ុនជាច្រើនដែលកំពុងផ្សព្វផ្សាយជម្រើសដូចជា៖ binary system,  ICO និង crytocurrencies រូបិយវត្ថុដែលគ្មានសុវត្ថិភាព។”

 ហ្វេសប៊ុកកត់សម្គាល់ថាគោលនយោបាយនេះគឺ “មានបំណងពង្រីកឲ្យទូលំទូលាយ” ដើម្បីការពារការអនុវត្តន៍ការផ្សាយពាណិជ្ជកម្មដែលបោកបញ្ឆោតនៅលើ platform របស់ខ្លួនរាប់បញ្ចូលទាំងបណ្តាញ Facebook, Instagram និងបណ្តាញអតិថិជនរបស់ខ្លួនផងដែរ។  លោក Leathern បន្ថែមថា “យើងនឹងពិនិត្យមើលគោលនយោបាយនេះឡើងវិញ និងពង្រឹងការអនុវត្តន៍របស់យើងឲ្យប្រសើរឡើង” ។  ទន្ទឹមនឹងនេះដែរក្រុមហ៊ុននេះក៏លើកទឹកចិត្តអ្នកប្រើឱ្យរាយការណ៍ពីមាតិកាដែលបំពានគោល នយោបាយផ្សាយពាណិជ្ជកម្មរបស់ខ្លួនព្រោះថាក្រុមហ៊ុន “មិនអាចចាប់រាល់ពាណិជ្ជកម្មដែលគួរត្រូវដកចេញនោះទេ” ។

 គោលនយោបាយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីលើកកម្ពស់សុវត្ថិភាពនៃការផ្សាយពាណិជ្ជកម្មរបស់យើងនិងធ្វើឱ្យកាន់តែលំបាកសម្រាប់អ្នកបោកប្រាស់ដើម្បីទទួលប្រាក់ចំណេញពីវត្តមាននៅលើហ្វេសប៊ុក។  កាលពីដើមសប្តាហ៍នេះ SEC ដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន ធនាគារ រូបិយប័ណ្ណ AriseBank សម្រាប់ការចោទប្រកាន់ថាក្លែងបន្លំ និងការចេញមូលបត្រដែលមិន ចុះបញ្ជីកាលពីពេលថ្មីៗនេះ។