ព័ត៌មាន

ការស្កេនMRI និងCTនៅមន្ទីរពេទ្យនឹងរងហានិភ័យនៃការវាយប្រហារតាមអ៊ីនធឺណេត

ការវាយប្រហារ WannaCry attack កាលពីឆ្នាំមុនមានផលប៉ះពាល់ជាច្រើននៅទូទាំងពិភពលោកប៉ុន្តែ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុតរបស់អ្នកជំនាញសន្តិសុខជាច្រើនគឺការខូចខាតដែលវាបានធ្វើចំពោះសេវាកម្មសុខភាពជាតិរបស់ចក្រភពអង់គ្លេស (National Health Service NHS) ។ ជាសរុប WannaCry បានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងចំនួន៨១របស់ NHS ដែលបណ្តាលឱ្យលុបចោលការវះកាត់ ការខកខានណាត់ជួបរាប់ពាន់របស់អ្នកជំងឺ និងបុគ្គលិកពេទ្យខ្លះមិនអាចប្រើប្រាស់ប្រព័ន្ធកុំព្យូទ័របាន។

 image

អស់រយៈពេលជាច្រើនម៉ោងនៃការវាយប្រហារនេះបានធ្វើឱ្យប្រព័ន្ធសុខភាពដ៏ធំបំផុតមួយរបស់ពិភពលោកពិបាននឹងដំណើរការ។ ផលប៉ះពាល់នេះរំខានដល់ការដំណើរការរបស់ម៉ាស៊ីនស្កេន MRI និង CT ដែលប្រើប្រាស់ Windows XP ដែលងាយនឹងវាយប្រហារដោយ WannaCry ។

ការសិក្សាថ្មីមួយរបស់អ៊ីស្រាអែលបានសន្និដ្ឋានថា វាមិនមែនជារឿងចៃដន្យទេដែលឧបករណ៍រូបភាពវេជ្ជសាស្ត្រ (Medical Imaging Devices MIDs) មានបញ្ហា បន្ទាប់ពីមានការវាយប្រហារដោយ WannaCry បានកើតឡើង។ វាជាផ្នែកមួយដ៏សំខាន់នៃលំហូរការងារវេជ្ជសាស្រ្តដែលមន្ទីរពេទ្យនៅគ្រប់ប្រទេសអភិវឌ្ឍន៍បានរកឃើញថា វាស្ទើរតែមិនអាចដំណើរការបានដោយគ្មានMIDs។ ខណៈដែល WannaCry ប៉ះពាល់លើដំណើរការរបស់ NHS បានបង្កើតឱ្យមានភាពងាយរងគ្រោះមួយចំនួនដែលធ្វើឱ្យពួកគេមានគោលដៅសម្រាប់វាយប្រហារតាមអ៊ីនធឺណិត។

ភាពសាមញ្ញបំផុតនៃការវាយលុកទាំងនេះ គឺការធ្វើការវាយប្រហារលើការបដិសេធសេវាកម្មដែលធ្វើឱ្យពួកគេមិនអាចភ្ជាប់អ៊ីនធឺណិតបាន។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត គឺមេរោគអាចគំរាមកំហែងដល់ប្រតិបត្តិការដោយផ្ទាល់ដោយរំខានដល់ដំណើរការសញ្ញាស្កេនរបស់ម៉ាស៊ីន ឬផ្លាស់ប្តូរលទ្ធផលស្កេន។ នៅក្នុងសេណារីយ៉ូអាក្រក់បំផុតសម្រាប់ម៉ាស៊ីនស្កេន CT វាអាចផ្លាស់ប្តូរកំរិតនៃការប៉ះពាល់វិទ្យុសកម្មដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ។

នេះគឺជារឿងដែលគួរឱ្យព្រួយបារម្ភនៅពេលដែលគេរកឃើញថា MIDs ពឹងផ្អែកលើកុំព្យូទ័រតាមរបៀបចាស់បុរាណដើម្បីដំណើរការ។ ឧទាហរណ៍ ឯកសារកំណត់រចនាសម្ព័ន្ធតែមួយដែលរត់ពីស្ថានីយការងារកំណត់ពីរបៀបដែលការស្កេននីមួយៗត្រូវបានអនុវត្ត ដែលជាក់ស្តែងអ្នកវាយប្រហារសុទ្ធតែដឹងពីគោលដៅនេះ។ការសន្មត់សុវត្ថិភាពដែលត្រូវបានប្រើដើម្បីបង្កើត MIDs នៅក្នុងមន្ទីរពេទ្យអាចហួសសម័យជាច្រើនឆ្នាំមកហើយ។ នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ:

ដំណើរការអភិវឌ្ឍន៍ឧបករណ៍វេជ្ជសាស្រ្តជាច្រើនត្រូវចំណាយពេលជាច្រើនឆ្នាំ។  វាត្រូវបានគេប៉ាន់ប្រមាណថារយះពេលពីការបង្កើតគំនិតរហូតដល់ការដាក់លក់លើទីផ្សាររបស់ឧបករណ៍វេជ្ជសាស្រ្តគឺពី ៣ ទៅ ៧ ឆ្នាំ។

ការស្ទង់មតិបានចង្អុលបង្ហាញថាភាពទន់ខ្សោយរបស់ MIDs គឺជាបញ្ហាមួយរបស់កុំព្យូទ័រដែលត្រូវបានប្រើដើម្បីគ្រប់គ្រងវា។ ក្នុងករណីរបស់ NHS និង WannaCry គឺប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows XP, ប្រព័ន្ធប្រតិបត្តិOSដែលគ្មានសុវត្ថិ ។

ការសិក្សាបានបង្ហាញថា:

ការវាយប្រហារទៅលើ MIDs ទំនងជានឹងកើនឡើងខណៈពេលដែលជំនាញរបស់អ្នកវាយប្រហារបានរីកចម្រើន និងកាន់តែស្វែងយល់ច្បាស់ពីឧបករណ៍ទំនើបៗដែលធ្វើឱ្យពួកគេកាន់តែងាយស្រួលក្នុងការគេងយកចំណេញ។

អ្នកស្រាវជ្រាវបានសន្យាថានឹងផ្តល់នូវ “បច្ចេកវិជ្ជាថ្មីមួយសម្រាប់ការពារឧបករណ៍ CT ដោយផ្អែកលើការសិក្សាលើម៉ាស៊ីន” សម្រាប់ការបោះពុម្ភផ្សាយការវិភាគតាមដាន។

គោលការណ៍នៅពីក្រោយនេះហាក់ដូចជាសន្មត់ថាស្ថានីយការងារនីមួយៗត្រូវបានសម្របសម្រួល ហើយគ្រប់ឯកសារកំណត់រចនាសម្ព័ន្ធដែលបានបញ្ជូនទៅម៉ាស៊ីនស្កេនគួរតែត្រូវបានវិភាគទុកជាភស្តុតាង។

វាមិនច្បាស់ថាតើការគាំពារប្រភេទនេះនឹងអាចឈានទៅដល់ការកើនឡើងនៃចំនួន MIDs នៅតាមមន្ទីរពេទ្យនៅទូទាំងពិភពលោកបានឬទេ ប៉ុន្តែវាច្បាស់ណាស់ថារហូតមកដល់ពេលនេះអង្គការសុខាភិបាលមានបញ្ហា cyberecurity ដ៏ធំមួយទៀតដែលគួរព្រួយបារម្ភ។