ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 និង Galaxy S9+ អាចទិញបាននៅលើ Microsoft Store

ថ្មីៗនេះ លោកអ្នកអាចធ្វើការកម្មង់ទិញមុននៅលើស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 និង Galaxy S9+ ចេញពី Microsoft Store ហើយការដឹកជញ្ជូនគឺចាប់ផ្តើមនៅថ្ងៃទី 16 ខែមីនាខាងមុខនេះ។ ស្មាតហ្វូននេះអាចប្រើប្រាស់នូវកម្មវិធី Microsoft Apps ដូចជា Word, Excel, OneNote, Skype និង Microsoft Launcher ថែមទៀត។

image

ស្មាតហ្វូនស៊េរីថ្មី Galaxy S9 អាចកម្មង់ទិញបាននៅក្នុងតម្លៃ  $719.99  ហើយស្មាតហ្វូន Galaxy S9+ ដាក់លក់នៅក្នុងតម្លៃ $839.99 ។ នេះគឺជាកាលបរិច្ឆេទ និងតម្លៃផ្លូវការនៅក្នុងសហរដ្ឋអាមេរិក៕