ដោយសារតែសម័យនេះ គឺជាសម័យបច្ចេកវិទ្យា ក្រៅពីម៉ូដសម្លៀកបំពាក់ កាបូប ស្បែកជើង របស់របរតុបតែងខ្លួន តារាល្បីៗជាច្រើន ក៏និយមបង្ហាញភាពលេចធ្លោរបស់ខ្លួនតាមរយៈ ឧបករណ៍បច្ចេកវិទ្យាទំនើបដូចជាទូរស័ព្ទដៃ ជាដើម។
ជាទូទៅ គេឧស្សាហ៍ឃើញតារាថៃជួរមុខជាច្រើននិយមបង្ហោះរបស់ប្រើប្រាស់ផ្ទាល់ខ្លួនទាំងនោះ នៅក្នុងគណនីអ៊ីនស្តាក្រាម និងលើបណ្តាញសង្គមហ្វេសប៊ុក ដូចជា៖ កញ្ញា Yaya, កញ្ញា Davikah, កញ្ញា Jannine Weigel និងលោក Nadech Kugimiya ដែលបង្ហោះទូរស័ព្ទដៃម៉ាក OPPO ដែលខ្លួននិយមប្រើ។
បើនិយាយពីតារាស្រីស្រស់ស្អាតនៅប្រទេសថៃគេពិតជាមិនអាចបំភ្លេចនូវកញ្ញា Davikah ដែលជាតារាសម្តែងនិងជាតារាម៉ូដែលកំពុងតែល្បីឈ្មោះពេញទាំងផ្ទៃប្រទេស។ ទូរស័ព្ទមួយគ្រឿងដែលនៅកៀកកិតនឹងកញ្ញា Davikah គ្រប់ពេលវេលាមិនថាជាពេលជួបជុំមិត្តភក្ត ហាត់កីឡា និងដំណើរកម្សាន្តនៅក្រៅប្រទេស នោះគឺ OPPO R9s ក្រហម។ ជាក់ស្តែកនៅក្នុងដំណើរកម្សាន្តទៅទីក្រុងប៉ារីសកាលពីចុងឆ្នាំ២០១៧ កន្លងទៅនេះ គេឃើញនាងបានបង្ហោះរូបថតនៅក្នុងអ៊ីនស្តាក្រាមដោយឈរថតស៊ែលហ្វីជាមួយនឹង OPPO R9s ពណ៌ក្រហមនៅក្នុងដៃ។ ចំណែករូបថតមួយសន្លឹកទៀតនោះ កញ្ញា Davikah បានថតជាមួយមិត្តភ័ក្តរបស់នាងនៅកន្លែងហាត់កីឡាដោយប្រើទូរស័ព្ទ OPPO R9s ក្រហម។ មើលទៅនាងហាក់ដូចជាយកទូរស័ព្ទមួយគ្រឿងនេះទៅគ្រប់ទីកន្លែងប្រៀបបាននឹងមិត្តប្រុសទៅហើយ។
តារាស្រីថៃមួយរូបទៀតដែលគេមិនអាចរំលងបានត្បិតរូបថតរបស់នាងមានស្ទើរតែគ្រប់ទីកន្លែងក្នុងក្រុងបាងកកនោះ គឺកញ្ញា Yaya ដែលជាតារាតារាសម្តែងនិងជាតារាចម្រៀងកំពុងលេចធ្លោ។ កញ្ញា Yaya ត្រូវបានគេដឹងថាជាតារាមួយរូបដែលចូលប្រើនូវផលិតផលដែលមានស្លាកយីហោល្បីមកពីជុំវិញពិភព បើនិយាយពីទូរស័ព្ទដៃវិញគេក៏អាចដឹងថានាងចូលចិត្តចូលម៉ាកអ្វីដែរ ព្រោះថាជាញឹកញយនាងតែងផុសរូបថតរបស់នាងជាមួយនឹងទូរស័ព្ទ OPPO F5 6GB នៅក្នុងគណនីយអ៊ីនស្តាក្រាមដែលមានអ្នកគាំទ្ររហូតដល់ទៅជាង៦លាននាក់។
មិនមែនមានតារាថៃទេដែលនិយមគាំទ្រផលិតផលរបស់ OPPO សូម្បីតែតារាចម្រៀងចិនតៃវ៉ានក៏គាំទ្រខ្លាំងណាស់ដែរ។ ជាក់ស្តែងលោក Jay Chou ដែលជាតារាចម្រៀង និងជាតារាសម្តែងល្បីល្បាញជិតពីរទស្សវត្សន៍ក៏ត្រូវបានគេឃើញថាលោកនិយមប្រើទូរស័ព្ទ OPPO ផងដែរ។
បើក្រលេកមកប្រទេកម្ពុជាវិញក៏មានតារាមិនតិចទេ ដែលកំពុងប្រើទូរស័ព្ទដៃរបស់ OPPO មានដូចជា៖លោក ជា វណ្ណារិទ្ធ កញ្ញា សុខ សុម៉ាវត្តី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន លោក ចន អាឡិចហ្សា លោកស្តេប កញ្ញា រ៉េត ស៊ូហ្សាណា លោកឈឹម សក្កដា និងកញ្ញា ពេជ្រ សោភា ។
តារាដែលល្បីថាជាឧត្តមស្វាមី គឺលោកជា វណ្ណារិទ្ធ ធ្លាប់បានបង្ហោះរូបជាមួយភរិយា ដែលអ្នកទាំងពីរ សុទ្ធតែកាន់ទូរស័ព្ទដៃ OPPO យ៉ាងស្រស់ស្អាតទាំងពីរនាក់តែម្តង។ តាមការសង្កេតឃើញ លោក ជា វណ្ណារិទ្ធ និងភរិយា ប្រើទូរស័ព្ទដៃ OPPO ដើម្បីងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ និងអតិថិជនរបស់ពួកគេ ជាពិសេស ដើម្បីថតរូបដ៏ច្បាស់ស្រស់ស្អាត បង្ហោះទៅក្នុងហ្វេសប៊ុក។
ចំណែកលោក ស្តេប និងកញ្ញា រ៉េត ស៊ូហ្សាណា ដែលជាដៃគូចម្រៀងវ័យក្មេងដ៏ស័ក្តិសមក្នុងទ្រនំហង្សមាស ក៏ប្រើទូរស័ព្ទដៃម៉ាក OPPO ផងដែរ ដោយពួកគេនិយមថតរូប Selfie និងប្រើប្រាស់ដើម្បីឆ្លើយឆ្លងជាមួយអ្នកគាំទ្រ មិត្តភក្តិ និងក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះ លោក ស្តេប និងកញ្ញា រ៉េត ស៊ូហ្សាណា ក៏បានថតស្បតពាណិជ្ជកម្មដ៏គួរឲ្យទាក់ទាញសម្រាប់ទូរស័ព្ទ OPPO F5 ទៀតផង។
គេអាចនិយាយបានថាទូរស័ព្ទ OPPO ពិតជាទទួលបានការគាំទ្រខ្លំាងមិនថាជាតារាខ្មែរឬក៏តារាបរទេសឡើយ ដោយសារតែជាប្រភេទទូរស័ព្ទដែលមានភាពស៊ីវីល័យ ថតស៊ែលហ្វីបានច្បាស់ស្អាត ព្រមទាំងមានថ្មប្រើបានយូរ។ចុះអ្នកទំាងអស់គ្នាវិញ ? អ្នកណាខ្លះជាហ្វេនរបស់ OPPO?