ព័ត៌មាន

រថយន្តអគ្គិសនី BYTON បង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ CES 2018

ថ្មីៗនេះ រថយន្តស៊េរីថ្មីទំនើបដែលដំណើរការប្រព័ន្ធអគ្គិសនី BYTON បង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ CES 2018 ។ នេះគឺជារថយន្ត SUV ដែលប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ (Smart Technology) និងលក្ខណៈសម្បត្តិកម្រិតខ្ពស់ជាច្រើនថែមទៀត។ សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងរបស់រថយន្តអគ្គិសនីនេះពិតជាស្រស់ស្អាតមិនធម្មតានោះទេ។ សម្រាប់រថយន្តអគ្គិសនី BYTON គឺជាការចាប់ផ្តើមនៃគម្រោង Future Mobility ជាមួយនឹងសមត្ថភាពនៃការបើកបរដោយខ្លួនឯងចំនួន 4 កម្រិត។

 image

នៅក្នុងមុខងារដ៏ពិសេសមួយគឺការប្រើប្រាស់នូវ Autonomous Mode ដែលផ្តល់នូវការកម្សាន្ត និងព័ត៌មានជាច្រើនទៀតសម្រាប់អ្នកធ្វើដំណើរដែលអង្គុយនៅកៅអីផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ រថយន្តនេះអាចបើកបរនៅក្នុងល្បឿន 60mph នៅក្នុងរយៈពេលត្រឹមតែ 5 វិនាទីហើយវាមានតម្លៃដល់ទៅ $45,000 ។ រថយន្តនេះមិនមានលក្ខណៈដូចគ្នាទៅនឹងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន TESLA នោះទេដោយសារតែវាមានការប្រើប្រាស់នូវបច្ចេកវិទ្យាកាន់តែអស្ចារ្យជាច្រើន។ សម្រាប់អ្នកបើកបរអាចប្រើប្រាស់នូវការប៉ះ Touch ការបញ្ជាជាសំឡេង ឬការគ្រប់គ្រងជាកាយវិការថែមទៀតផង។ រថយន្តអគ្គិសនី BYTON ត្រៀមនឹងបង្ហាញខ្លួននៅលើដងផ្លូវជាច្រើននៅចុងឆ្នាំ 2019 ខាងមុខនេះ៕

 image 

បន្ថែមពីនេះទៀត ដើម្បីពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពនោះ វាក៏មានការជូនដំណឹងទៅកាន់អ្នកបើកបរផងដែរនៅពេលដែលសម្ពាធទៅលើកង់រថយន្តទាប ឬថាមពលថ្មទាបនោះ។ សម្រាប់ការដាក់បង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ 2019 រថយន្តម៉ូដែលមួយនេះនឹងប្រើប្រាស់នូវ Autonomous ចំនួនតែ 3 កម្រិតប៉ុណ្ណោះ ខណៈពេលដែលម៉ូដែលមួយទៀតនឹងប្រើប្រាស់នូវកម្រិត Autonomous ចំនួន 4 កម្រិតនៅត្រឹមឆ្នាំ 2020 ។

 image

រថយន្តអគ្គិសនីនេះអាចធ្វើដំណើរចម្ងាយដល់ទៅ 250 ម៉ាយ៍សម្រាប់ការបញ្ចូលថាមពលថ្មម្តង (ថាមពលថ្មរបស់វាគឺ 71kWh) ហើយសម្រាប់ថាមពលថ្មកម្រិត 95kWh គឺអាចធ្វើដំណើរចម្ងាយដល់ទៅ 325 ម៉ាយ៍ (520 km)។ រថយន្តនេះក៏នឹងដាក់លក់ចាប់ផ្តើមនៅក្នុងប្រទេសចិននៅឆ្នាំ 2019 មុនពេលដែលរថយន្ត BYTON នេះបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក និងទីផ្សារជាច្រើននៅតំបន់អ៊ឺរ៉ុបនោះ៕

 លក្ខណៈសម្បត្តិរបស់រថយន្ត BYTON

ម៉ូដែល

BYTON

ប្រភេទរថយន្ត

SUV

ការភ្ជាប់ទំនាក់ទំនង

BYTON Life Cloud Platform

អេក្រង់

អេក្រង់ Shared Experience Display Centre Console វិមាត្រ 125 x 25cm និងអេក្រង់ចំនួន 3 បន្ថែមទៀត

ការបញ្ជា

Voice Recognition

Touch Control

Biometric Identification

Hand Gesture Control

បច្ចេកវិទ្យា

Amazon Alexa

ការបញ្ចូលថាមពល និងរយៈចម្ងាយ

ថាមពលថ្ម: 95kWh អាចធ្វើដំណើរចម្ងាយ 520 គីឡូម៉ែត្រ (សម្រាប់ការបញ្ចូលថាមពលថ្មម្តង)

ថាមពលថ្ម: 71kWh អាចធ្វើដំណើរចម្ងាយ 400 គីឡូម៉ែត្រ (សម្រាប់ការបញ្ចូលថាមពលថ្មម្តង)

តម្លៃ

$45,000

កាលបរិច្ឆេទនៃការដាក់លក់

2019: 3 Autonomous (Level 3)

2020: 4 Autonomous (Level 4)