ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG របស់ប្រទេសកូរ៉េខាងត្បូងបញ្ចេញនូវកុំព្យូទ័រស៊េរីថ្មីដែលមានការរចនារូបរាងកាន់តែប្លែកស្រស់ស្អាតបំផុតនោះគឺ LG Gram ដែលមានទំហំ 13.3 អ៊ីញងាយស្រួលដាក់តាមខ្លួន និងមានទំងន់ស្រាលដែលអ្នកប្រើប្រាស់អាចយកតាមខ្លួនគ្រប់ទីកន្លែង។ កុំព្យូទ័រដ៏ស្រស់ស្អាតស៊េរីថ្មីនេះប្រើប្រាស់នូវអេក្រង់ប្រភេទ Vivid Full HD IPS Touchscreen Display ដែលផ្តល់នូវរូបភាពភ្លឺច្បាស់ និងម៉ត់បំផុតដែលងាយស្រួលក្នុងការទស្សនា ហើយទំហំអេក្រង់ 13.3 អ៊ីញគឺសក្តិសមបំផុតសម្រាប់ការធ្វើការងារ ឬការកម្សាន្តជាដើម។
កម្លាំងម៉ាស៊ីនខ្លាំងក្លា
សម្រាប់កុំព្យូទ័រយួរដៃ LG Gram មានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងអង្គដំណើរការខ្លាំងមិនធម្មតានោះទេ។ វាប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 8, ប្រព័ន្ធប្រតិបត្តិការ Windows 10 Home និងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 8GB ជាមួយនឹង 256GB SSD ផងដែរ។
ប្រព័ន្ធសុវត្ថិភាពតាមរយៈការស្កេនក្រយ៉ៅដៃ (Fingerprint ID)
ប្រព័ន្ធស្កេនក្រយ៉ៅដៃមួយ (Fingerprint ID) ដែលនៅជាប់នឹង Trackpad ដំណើរការលឿន សុវត្ថិភាពសម្រាប់ការចូលទៅប្រើប្រាស់កុំព្យូទ័រ LG Gram នេះដោយអ្នកប្រើប្រាស់គ្រាន់តែធ្វើការស្កេនក្រយ៉ៅម្រាមដៃ ហើយលោកអ្នកអាចចូលទៅប្រើប្រាស់បានបើទោះបីជាលេខសម្ងាត់ភ្លេចក៏ដោយ។ វាពិតជាងាយស្រួលមែនទែនក្នុងការប្រើប្រាស់។
ការប្រើប្រាស់ក្តារចុច Backlit Keyboard
សម្រាប់ការរចនារូបរាងទៅលើក្តារចុច Keyboard របស់កុំព្យូទ័រយួរដៃ LG Gram គឺជាប្រភេទ Backlit ដែលអ្នកប្រើប្រាស់អាចធ្វើការកែប្រែទៅលើកម្រិតពន្លឺ Brightness បាន។ នេះពិតជាងាយស្រួលមែនទែនសម្រាប់ការប្រើប្រាស់កុំព្យូទ័រ LG Gram នៅក្នុងបរិស្ថានផ្សេងគ្នាទោះបីជាស្ថិតនៅក្នុងបន្ទប់ងងឹតក៏ដោយ។
រន្ធសម្រាប់តភ្ជាប់ច្រើន (Multiple Ports) រួមមានរន្ធ USB Type C
ការតភ្ជាប់ទៅកាន់កុំព្យូទ័រ LG Gram បំពាក់នូវរន្ធ Ports ជាច្រើនដែលក្នុងនោះវាមានរន្ធដោត USB Type-C Port សម្រាប់ធ្វើការបញ្ចូនទិន្នន័យ និងវីដេអូជាមួយល្បឿនថែមទៀត។ កុំព្យូទ័រនេះទ្រទ្រង់នូវរន្ធដោត USB 3.0 ដែលបញ្ចូនទិន្នន័យលឿន និងការបញ្ចូលថាមពលលឿន ខណៈពេលដែលរន្ធដោត HDMI Ports ផ្តល់នូវភាពងាយស្រួលក្នុងការភ្ជាប់ទៅកាន់អេក្រង់ដែលមានកម្រិតខ្ពស់ផងដែរ។
ការរចនាស៊ុមព័ទ្ធអេក្រង់ស្តើងបំផុត និងកម្រាស់ស្តើង
សម្រាប់កុំព្យូទ័រយួរដៃ LG Gram ប្រើប្រាស់នូវស៊ុមព័ទ្ធអេក្រង់ស្តើងបំផុតជាមួយនឹងអេក្រង់ IPS Screen ដែលមិនត្រឹមតែងាយស្រួលក្នុងការទស្សនានៅគ្រប់ជ្រុងនោះទេ ប៉ុន្តែគុណភាពរបស់វាគឺពិតជាស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន។
រូបរាងរបស់កុំព្យូទ័រយួរដៃ LG Gram ស្រោបដោយលោហៈធាតុដែលមានការរួមបញ្ចូលគ្នានៃ Nano Carbon ជាមួយនឹង Magnesium ដែលធ្វើឱ្យកុំព្យូទ័រនេះមានភាពរឹងមាំ និងស្រាលងាយស្រួលកាន់ថែមទៀតជាមួយនឹងកម្រាស់ 7 អ៊ីញ។ វាពិតជាស្រស់ស្អាតមែនទែន។
ការប្រើប្រាស់កាសស្តាប់ DTS Headphone: X និងមុខងារ Reader Mode
អ្នកប្រើប្រាស់នឹងទទួលនូវបទពិសោធន៍កាន់តែអស្ចារ្យជាមយនឹងការប្រើប្រាស់កាសស្តាប់ DTS Headphone: X ដែលចែកចាយនូវកម្រិតសំឡេង 11.1 Channels សម្រាប់ប្រព័ន្ធសំឡេង Speaker System ថែមទៀត។
កុំព្យូទ័រ LG Gram ប្រើប្រាស់នូវមុខងារ Reader Mode ផ្តល់នូវជម្រើសពន្លឺនៃការអានតាមរយៈ Blue Light សម្រាប់ការកាត់បន្ថយទៅលើការសម្លឹងមើលអេក្រង់៕
លក្ខណៈសម្បត្តិរបស់កុំព្យូទ័រយួរដៃ LG Gram
ប្រព័ន្ធប្រតិបត្តិការ Operating System | Windows 10 Home (64bit) |
មុខងារ Features | Daylight Mode Back-lit Keyboard DTS Headphone: X Touchscreen LCD Fingerprint ID |
បន្ទះឈីប Processor | Intel® Core™ i7-8550U 1.80GHz/4.00GHz
|
ម៉េមូរី Memory | 8GB x 1 |
ថាសរឹង Hard Drive | SSD (Solid-State Drive) 256GB |
ការភ្ជាប់ទំនាក់ទំនង Connectivity | Wireless: 802.11ac, Dual Band LAN: 10/100 or Gigabit with RJ45 Gender Bluetooth: Bluetooth 4.1
|
អេក្រង់ Display | ទំហំអេក្រង់: 13.3″ ប្រភេទអេក្រង់: IPS LCD កម្រិតភាពច្បាស់: FHD (1920 x 1080) ក្រាហ្វិក: Intel HD Graphics 620
|
ប្រព័ន្ធសំឡេង AUDIO | Stereo Speaker (1.0W x 2) DTS Headphone: X |
រន្ធដោត PORTS | HDMI (Standard) USB 3.0 Type-C USB 3.0 x 2 USB 2.0 Micro-SD Headphone Out RJ45 Ethernet DC-In
|
ថាមពលថ្ម BATTERY | 60Wh
|
ការរចនាតួខ្លួន MATERIAL | Magnesium alloy
|
វិមាត្រ / ទំងន់ DIMENSIONS/ WEIGHT | វិមាត្រ: 12.1″ x 8.3″ x 0.6″ ទំងន់: 2.07 lbs
|