ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo សហការជាមួយនឹងក្រុមហ៊ុន​ Dolby ក្នុងការបន្ថែមនូវមុខងារ HE-AAC និង JPEG-HDR ទៅកាន់ស្មាតហ្វូនរបស់ខ្លួន

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo សហការជាមួយនឹងក្រុមហ៊ុន​ Dolby ក្នុងការបន្ថែមនូវមុខងារ HE-AAC និង JPEG-HDR ទៅកាន់ស្មាតហ្វូនរបស់ខ្លួន នេះបើតាមការបញ្ជាក់របស់លោក Adler Feng នាយកប្រតិបត្តិរបស់ផ្នែក IP របស់ក្រុមហ៊ុន Oppo នោះ។

 image

ការប្រើប្រាស់នូវកូដ HE-AAC គឺអាចប្រើប្រាស់បានជាមួយនឹង Netflix, Amazon Video, Google Play, Pandora និងជាច្រើនទៀត។ JPEG-HDR គឺជា Dolby Format សម្រាប់ធ្វើការរក្សាទុកនូវ High Dynamic Range ទៅលើរូបភាពនោះ។

លោក Adler Feng និយាយថា “ការសហការនេះនឹងអនុញ្ញាតឱ្យយើងធ្វើការបង្កើតនូវស្មាតហ្វូនជាច្រើនដ៏មានលក្ខណៈពិសេសជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យ និងលក្ខណៈពិសេសនៃបទពិសោធន៍របស់អ្នកប្រើប្រាស់មិនធម្មតានោះទេ៕”