ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ប្រកាសបង្ហាញស្មាតហ្វូន V9 នៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន V9 នៅក្នុងប្រទេសឥណ្ឌាមួយថ្ងៃបន្ទាប់ពីការប្រកាសលក់ជាលក្ខណៈអន្តរជាតិនោះ។ ស្មាតហ្វូននេះមានតម្លៃ INR 22990 ហើយវាក៏អាចរកទិញបាននៅលើ Amazon នៅក្នុងប្រទេសឥណ្ឌាថែមទៀត។

image

ស្មាតហ្វូន​V9 ប្រើប្រាស់នូវ Notch ជាមួយនឹង 19:9 Aspect Ratio អេក្រង់ទំហំ 6.3 អ៊ីញកម្រិតភាពច្បាស់ 2280 x 1080 IPS LCD ហើយវាប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 626 រ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ។ ស្មាតហ្វូន V9 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយទំហំ 16MP + 5MP ។

កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 24MP ភ្ជាប់ជាមួយនឹងមុខងារ AI Beauty Modes ហើយវាមានថាមពលថ្ម 3260mAh ប្រព័ន្ធប្រតិបត្តិការ Android 8.1 និង FunTouch OS 4.0 ថែមទៀត។ ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី 2 ខែមេសាខាងមុខនេះ៕