ព័ត៌មាន

នាឡិកា Apple Watch Series 4 នឹងមានអេក្រង់ធំជាងមុនដល់ទៅ 15% ការរចនារូបរាងថ្មី និងថាមពលថ្មធំជាងមុន

តាមការបញ្ជាក់ពីលោក​Ming Chi Kuo អ្នកវិភាគដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុន​KGI Securities បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ចប់នូវការចនារូបរាងថ្មីសម្រាប់ស្មាតវ៉ចរបស់ខ្លួនហើយនៅឆ្នាំនេះ។ ស្មាតវ៉ចនេះគឺជាម៉ូដែល Apple Watch Series 4 ដែលនឹងប្រកាសបង្ហាញជាមួយនឹង iPhones ស៊េរីថ្មីនៅឆ្នាំនេះផងដែរនៅក្នុងខែកញ្ញាខាងមុខនេះ។

image

Apple Watch Series 4 នេះនឹងមានអេក្រង់ Touchscreen ទំហំធំជាងជំនាន់មុនដល់ទៅ 15% ។ វានៅមិនទាន់ច្បាស់ថាតើក្រុមហ៊ុននឹងប្រើប្រាស់អេក្រង់ធំ ឬទំហំដដែលនោះដោយប្រើស៊ុមព័ទ្ធអេក្រង់ស្តើងវិញ? ស្មាតវ៉ចនេះនឹងមានថាមពលថ្មធំ និងការប្រើប្រាស់នូវ Sensors សម្រាប់ថែរក្សាសុខភាពសម្រាប់ការគ្រប់គ្រងកាន់តែងាយស្រួលបំផុត។

image

សម្រាប់ម៉ូដែលជំនាន់មុននេះនឹងលក់បញ្ចុះតម្លៃ ហើយការលក់នេះនឹងបំបែកនូវកំណត់ត្រាថ្មីផងដែរ។ ក្រុមហ៊ុន KGI ទស្សន៍ទាយថា នាឡិកា 22-24លានគ្រឿងនឹងដាក់លក់នៅក្នុងឆ្នាំ 2018 នេះហើយវាកើនឡើងប្រហែលជា 30% បើធៀបនឹងឆ្នាំមុននេះ។ ការលក់អាចនឹងកើនឡើងដល់ 50 លានគ្រឿងក្នុងមួយឆ្នាំ៕