ព័ត៌មាន

ការវាយប្រហារទៅលើបណ្តាញ 4G LTE Network អនុញ្ញាតឱ្យហេគឃ័រធ្វើចារកម្ម ការតាមដាន ការក្លែងបន្លំ និងការដំណើរការមេរោគ Spam

ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពទើបតែរកឃើញនូវចំណុចរងគ្រោះដ៏ធ្ងន់ធ្ងរមួយនៅលើបណ្តាញ 4G LTE protocol ដែលអាចធ្វើចារកម្មទៅលើការខលរបស់អ្នកប្រើប្រាស់ និងការផ្ញើសារ ការបញ្ជូននូវសារជូនដំណឹងក្លែងក្លាយ ការក្លែងបន្លំទៅលើទីតាំងរបស់ឧបករណ៍ និងការបិទនូវឧបករណ៍នេះជាលក្ខណៈ Offline ផងដែរ។

image

នៅក្នុងការស្រាវជ្រាវថ្មីៗនេះតាមរយៈអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Purdue University ដែលបង្ហាញអំពីការវាយប្រហារថ្មីចំនួន 10 ទៅលើបច្ចេកវិទ្យា 4G LTE wireless data communications technology នៅលើស្មាតហ្វូន និងទិន្នន័យនៅលើ Terminals នោះ។

ការវាយប្រហារថ្មីនេះគឺទៅលើចំណុចខ្សោយ ៣ នៅលើប្រូតូកូលនៃបណ្តាញ 4G LTE network ដែលត្រូវគេដាក់ឈ្មោះថា Attach, Detach និង Paging នោះ។ ក្រុមអ្នកស្រាវជ្រាវក៏ចាប់ផ្តើមនូវប្រតិបត្តិការ LTEInspector ទៅលើការធ្វើតេស្ត ៨ លើកក្នុងចំណោម ១០ លើកនៅក្នុងការប្រើប្រាស់ស៊ីមចេញពីក្រុមហ៊ុនចែកចាយធំៗចំនួន ៤ នៅសហរដ្ឋអាមេរិកនោះ។

ការធ្វើតេស្តនៅក្នុងការវាយប្រហារចំនួន ១០ រួមមាន៖

  1. Authentication Synchronization Failure Attack

  2. Traceability Attack

  3. Numb Attack

  4. Authentication Relay Attack

  5. Detach/Downgrade Attack

  6. Paging Channel Hijacking Attack

  7. Stealthy Kicking-off Attack

  8. Panic Attack

  9. Energy Depletion Attack

10. Linkability Attack

នៅក្នុងការវាយប្រហារទាំង ១០ នេះ ក្រុមអ្នកស្រាវជ្រាវរកឃើញថា វាមានចំណុចខ្សោយដែលអ្នកវាយប្រហារអាចធ្វើការតភ្ជាប់ទៅកាន់បណ្តាញ 4G LTE network របស់ជនរងគ្រោះបានតាមរយៈការក្លែងបន្លំទៅលើលេខទូរស័ព្ទនោះ។

 image

ការវាយប្រហារនេះមិនត្រឹមតែអនុញ្ញាតឱ្យហេគឃ័រធ្វើការវាយប្រហារទៅលើបណ្តាញ Cellular Network របស់ជនរងគ្រោះដើម្បីធ្វើការមើលទៅលើសារចេញ និងសារចូលនោះទេ ប៉ុន្តែវាក៏អាចពង្រីកខ្លួនទៅកាន់ជនរងគ្រោះផ្សេងមួយទៀតផងដែរ៕