ព័ត៌មាន

ការបែកធ្លាយចេញពី NSA ដែលមានផ្ទុកនូវ Tools Agency ប្រើប្រាស់សម្រាប់ធ្វើការតាមដាននៅលើក្រុមហេគឃ័រ

កាលពីឆ្នាំមុននេះ វាមានក្រុមហេគឈ្មោះថា &#039The Shadow Brokers&#039 ដែលធ្វើការលួចទៅលើទិន្នន័យចេញពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក NSA ។ ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសហុងគ្រីចេញពី CrySyS Lab និង Ukatemi ទម្លាយថា NSA មិនត្រឹមតែមានផ្ទុកនូវចំណុចរងគ្រោះ zero-day ប្រើប្រាស់ដើម្បីធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធគោលដៅជាច្រើននោះទេ ប៉ុន្តែវាក៏មានការប្រើប្រាស់នូវ Scripts និង​Tools សម្រាប់ទីភ្នាក់ងារក្នុងការប្រើប្រាស់ដើម្បីតាមដានទៅលើប្រតិបត្តិការជាច្រើនរបស់ក្រុមហេគឃ័រនៅក្នុងប្រទេសជាច្រើនថែមទៀត។

image

យោងទៅតាមរបាយការណ៍មួយដែលបញ្ចេញនៅថ្ងៃនេះដោយ Intercept បញ្ជាក់ថា ក្រុមអ្នកជំនាញ Territorial Dispute (TeDi) របស់ NSA ធ្វើការអភិវឌ្ឍទៅលើ Scripts និង Scanning Tools ដែលជួយទីភ្នាក់ងារនេះដើម្បីធ្វើការតាមដានទៅលើក្រុមហេគឃ័រនៅលើម៉ាស៊ីនគោលដៅដែលឆ្លងមេរោគនោះ។ ក្រុមហេគឃ័ររបស់ NSA ប្រើប្រាស់នូវ Tools ទាំងនេះដើម្បីធ្វើការស្កេនទៅលើប្រព័ន្ធគោលដៅម៉ាស៊ីនដែលមានចំណុចរងគ្រោះ។

 image

យោងតាមការបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវ នៅពេលដែលក្រុម Shadow Brokers ធ្វើការហេគទៅលើ NSA networks ហើយលួចនូវទិន្នន័យសំខាន់ៗនៅក្នុងឆ្នាំ ២០១៣ នោះ ទីភ្នាក់ងារនេះធ្វើការតាមដានយ៉ាងហោចណាស់ទៅលើក្រុម APT ច្រើនជាង 45 ផ្សេងៗគ្នា។ វាក៏មានការបង្ហាញថា NSA hackers ធ្វើការតាមដានដោយប្រើប្រាស់នូវ Tools ចេញពី Dark Hotel នៅក្នុងឆ្នាំ ២០១១ ។ Dark Hotel គឺជាក្រុមចារកម្មអ៊ីនធើណិតមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានគោលដៅវាយប្រហារទៅលើ Wi-Fi networks នៅសណ្ឋាគារនោះ៕