ព័ត៌មាន

ឥទ្បូវនេះ អាចបង់រំលស់ S9 ឬ S9+ ដោយ​គ្មានការប្រាក់ហើយបាន​ប្រូម៉ូសិន​ពិសេសទៀត

បន្ទាប់ពីលេចចេញ រូបរាងដ៏ស្រស់ស្អាត និងបច្ចេកវិទ្យាដ៏អស្ចារ្យនៃកំពូលកាមេរ៉ារបស់ទូរស័ព្ទ Galaxy S9 ឬ S9ឥឡូវនេះក្រុមហ៊ុនសាមសុងក៏មានកម្មវិធីពិសេសផ្តល់ជូនដល់អ្នកគាំទ្រ ចាប់ពីថ្ងៃទី១៧ មីនា រហូតដល់ថ្ងៃទី៣១ ឧសភា ២០១៨ សម្រាប់ការបង់រំលស់ទូរស័ព្ទ Galaxy S9 ឬ S9ដោយគ្មានការប្រាក់ (០%) ក្នុងរយៈពេល ៦ ខែផងដែរ។

 image

អតិថិជនក៏អាចបង់រំលស់/ជាវពណ៍ណាមួយក៏បាន និងមានការថែមជូននូវឆ្នាំងសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charger) ស្រោមទូរស័ព្ទ LED View Cover និងទឹកប្រាក់ $៥០ ក្នុងហ្គេម Vainglory (In App Value) ភ្លាមៗ។ សម្រាប់ការថែមជូននេះចាប់ពីថ្ងៃទី 2 មេសា រហូតដល់អស់ពីស្តុក។

 image

Galaxy S9 និង S9+ នឹងផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូន ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែទំនើប ងាយស្រួល ផ្សារភ្ជាប់ និងរីករាយជាមួយការចែករំលែកនូវបទពិសោធន៍ ជុំវិញអ្នក និងពិភពលោក ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពចាប់យករូបភាពយឺតៗបំផុត (960fps) នៃសកម្មភាពណាមួយដែលអ្នកមិនអាចមើលទាន់នឹងភ្នែក ហើយអាចចាប់យករូបភាពបានយ៉ាងច្បាស់ល្អទោះនៅក្នុងទីមានពន្លឺតិចក៏ដោយ (F1.5)។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់អាចបង្កើត Emoji ដែលមានរូបរាងស្រដៀងនឹងរូបតុក្កតា ដើម្បីបង្ហាញពីខ្លួនគេ និងអារម្មណ៍ផ្ទាល់ខ្លួនបានយ៉ាងសប្បាយរីករាយ។

image

ចំពោះតម្លៃរបស់ Galaxy S9 និង S9+ ៖  Galaxy S9+ (256 GB) តម្លៃ $999, Galaxy S9+ (128 GB) តម្លៃ $949 និង Galaxy S9 (128 GB) តម្លៃ $859។

ប្រញាប់ឡើង!!! សូមអញ្ជើញមកទស្សនាដោយផ្ទាល់ និងសាកសួរព័ត៌មានលម្អិត នៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ដែលនៅជិតអ្នកបំផុត។