ព័ត៌មាន

Google Home នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 10 ខែមេសា

នៅក្នុងរបាយការណ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google នឹងប្រកាសបង្ហាញនូវ Google Home នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា។ តាមលិខិតអញ្ជើញយើងទទួលបានពីក្រុមហ៊ុន Google នៅព្រឹកនេះ វាហាក់ដូចជាព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី 10 ខែមេសា។

image

ខណៈពេលដែលព្រឹត្តិការណ៍នេះមិនបញ្ជាក់អំពីអញវីនោះតេ ប៉ុន្តែយើងឃើញមាននូវនំ Donut មួយដែលអាចជា Google Home Mini នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា។ ក្រុមហ៊ុន​ Google ក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវផលិតផលជាច្រើនទៀតផងដែរដូចជា Pixelbook និងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនស៊េរីផងដែរ៕