ព័ត៌មាន

ក្រុមហ៊ុន Grab បញ្ចូលគ្នាជាមួយក្រុមហ៊ុន Uber នៅអាស៊ីអាគ្នេយ៍៖ តើអ្នកធ្វើដំណើរត្រូវធ្វើអ្វីខ្លះ?

កម្មវិធី Grab នឹងដំណើរការជាធម្មតាហើយកម្មវិធី Uber នឹងបន្តរយៈពេលមូយសប្តាហ៍ទៀតខណៈពេលដែល Grab ចុះឈ្មោះអ្នកបើកបររបស់ក្រុមហ៊ុន Uber នៅលើប្រព័ន្ធទូរស័ព្ទរបស់ក្រុមហ៊ុនGrab ។ ហើយតើនេះមានន័យយ៉ាងដូចម្ដេចចំពោះអ្នកប្រើប្រាស់សេវាកម្ម Uber និង Grab នៅកម្ពុជា?

 ក្រុមហ៊ុន Grab បានបញ្ចូលគ្នាជាមួយក្រុមហ៊ុន Uberនៅអាស៊ីអាគ្នេយ៍ ហើយការរួមបញ្ចូលគ្នានេះក៏គ្របដណ្តប់លើប្រតិបត្តិការធ្វើដំណើររបស់ក្រុមហ៊ុន Uber នៅកម្ពុជាផងដែរ។ តើនេះមានន័យយ៉ាងដូចម្ដេចចំពោះអ្នកប្រើប្រាស់សេវាកម្មរបស់ Uber និង សេវាកម្មរបស់ Grab នៅកម្ពុជា? 

 image

ចំពោះអ្នកដំណើរ ឬអ្នកបើកបរនៅកម្ពុជានៅក្នុងរយៈពេលដ៏ខ្លីនេះនឹងមិនមានអ្វីផ្លាស់ប្តូរទេ។ ប្រតិបត្ដិការនឹងបន្តដំណើរការជាធម្មតា ហើយខណៈពេលដែល Grab ធ្វើការបញ្ចូលគ្នាជាមួយក្រុមហ៊ុន Uber អ្នកដំណើរអាចរំពឹងថា នឹងទទួលបានសេវាកម្មល្អប្រសើរជាងមុន ជាមួយនឹងចំនួនអ្នកបើកបរច្រើន ក៏ដូចជាជម្រើសមធ្យោបាយធ្វើដំណើរច្រើនជាងមុននៅលើកម្មវិធី Grab ។ ដើម្បីទទួលបានភាពងាយស្រួល អ្នកអាចទាញយកកម្មវិធី Grab ឥឡូវនេះបាន ដោយសារតែវានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានការជូនដំណឹងពីពត៌មានថ្មីៗតាមរយៈប្រព័ន្ធជូនដំណឹងនៅលើកម្មវិធី។ 

ទន្ទឹមនឹងនេះដែរ សេវាកម្មរបស់ Uber នឹងបន្តមានវត្តមានរយៈពេលមូយសប្តាហ៍ទៀតក្នុងពេលដែលអ្នកបើកបរ Uber នឹងត្រូវបានដាក់បញ្ចូល នៅក្នុងប្រព័ន្ធទូរស័ព្ទGrab ។ បន្ទាប់ពីនោះ អ្នកនៅតែអាចឆែកមើលការធ្វើដំណើរចាស់ៗរបស់អ្នក និង ការវាយតម្លៃនៅលើកម្មវិធី Uber ។ គណនី Uber របស់អ្នក នឹងនៅតែដំណើរការ ហើយនៅតែអាចប្រើប្រាស់បាននៅពេលដែលអ្នកស្ថិតនៅក្នុងប្រទេសណាមួយផ្សេងពីតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រតិបត្តិការរបស់សេវាកម្ម Uber ។

 ចំពោះអ្នកប្រើប្រាស់សេវាកម្ម Grab ចំនុចដែលសំខាន់បំផុតគឺនៅដដែល – ពួកគេអាចធ្វើការកក់ការធ្វើដំណើរប្រចាំថ្ងៃយ៉ាងងាយស្រួល តាមតម្រូវការ ហើយជ្រើសរើសសេវាកម្មដឹកជញ្ជូនដែលពួកគេពេញចិត្ត មិនថាឡាន ម៉ូតូ ឬសេវាកម្មសាកល្បងថ្មីដូចជា GrabTukTuk នៅភ្នំពេញ ក៏ដូចជា GrabRemorque នៅសៀមរាបផងដែរ។ លើសពីនេះទៅទៀត កម្មវិធី Grab អនុញ្ញាតឱ្យអ្នកធ្វើការកក់មធ្យោបាយធ្វើដំណើរក្នុងពេលអ្នកកំពុងធ្វើដំណើរមិនថាតែនៅក្នុងប្រទេសកម្ពុជានោះទេប៉ុន្តែនៅក្នុងបណ្ដាប្រទេស និងទីក្រុងធំ ៗ នៅអាស៊ីអាគ្នេយ៍ផងដែរ។

 តាមរយៈការបញ្ចូលអាជីវកម្មរបស់ក្រុមហ៊ុន Uber, ក្រុមហ៊ុន Grab ក៏នឹងអាចផ្តល់ជូនសេវាកម្មបានល្អជាងមុនដល់អ្នកប្រើប្រាស់នៅកម្ពុជាផងដែរ។ ដោយនៅលើវេទិការបស់ Grab មានចំនួនអ្នកបើកបរ និងអ្នកដំណើរច្រើនជាងមុន មានន័យថាវាអាចកាត់បន្ថយពេលវេលារង់ចាំសម្រាប់អ្នកដំណើរ និងផ្ដល់ការងារបន្ថែមទៀតសម្រាប់អ្នកបើកបរផងដែរ។

 អ្នកដំណើរក៏អាចទទួលបានកាន់តែច្រើនពី Grab ផងដែរ។ ជាមួយនឹង GrabRewards អតិថិជនអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលមាននៅក្នុងកម្មវិធី Grab ។ ធ្វើដំណើរ សន្សំពិន្ទុ និងប្តូរយកអត្ថប្រយោជន៍ជាច្រើនដូចជាការបញ្ចុះតម្លៃភ្លាមៗ ឬការបញ្ចុះតម្លៃសម្រាប់ការធ្វើការដំណើរបន្ទាប់។ លើសពីនេះទៀត Grab ក៏មានលក្ខណៈពិសេសដូចជា GrabPay ដែលអាចឱ្យអ្នកដំណើរធ្វើការចំណាយលើការធ្វើដំណើរដោយពុំមានការប្រើប្រាស់សាច់ប្រាក់។

 ធ្វើការដើម្បីអនាគតដ៏ល្អប្រសើរ

នៅពេលអនាគត Grab នឹងបោះជំហានឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃការរីកចម្រើន ដើម្បីបម្រើដល់ប្រជាជនសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេ មិនថាជាការធ្វើដំណើរ ការចំណាយ ឬរកចំណូលសម្រាប់គ្រួសាររបស់ពួកគេ។ Grab ក៏នឹងពង្រីកសេវាកម្មក្នុងតំបន់របស់ខ្លួនឱ្យបានកាន់តែឆាប់រហ័សដូចជា GrabBike, GrabTukTuk និង Grab Remorque ក៏ដូចជាស្វែងរកនូវឱកាសដើម្បីចាប់ផ្តើមដំណើរការសេវាកម្មផ្សេងៗទៀត ដែលមានគោលបំណងលើកកម្ពស់ការរស់នៅ និងផ្តល់ការងារបន្ថែម ផ្ដល់ភាពងាយស្រួល និងធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់សហគមន៍កម្ពុជា។ 

Grab និង Uber កំពុងធ្វើការជាមួយគ្នាដើម្បីបញ្ជូនអ្នកបើកបររបស់ Uber ទៅក្នុងវេទិការបស់ Grab ។ អ្នកបើកបររបស់ Uber អាចស្វែងយល់ពីរបៀបចុះឈ្មោះដើម្បីក្លាយជាអ្នកបើកបររបស់ Grab តាម

ប្រព័ន្ធអ៊ីនធឺរណែត តាមរយៈ www.grab.com/kh/comingtogether។ សម្រាប់ពត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់: https://www.grab.com/kh/