ព័ត៌មាន

មេរោគ Cryptocurrency Mining Malware ថ្មីឆ្លងទៅកាន់កុំព្យូទ័រច្រើនជាង ៥០០០០០ គ្រឿងនៅក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ

កាលពី ២ ឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft មានការឆ្លងមេរោគយ៉ាងខ្លាំងក្លានៃ cryptocurrency-mining malware ដែលឆ្លងទៅកាន់កុំព្យូទ័រច្រើនជាង ៥០០០០០គ្រឿងនៅក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះ ហើយពេលនេះវាត្រូវបានរារាំងពីការឆ្លងហើយ។ មេរោគនេះមានឈ្មោះថា Dofoil, aka Smoke Loader ដែលជាមេរោគ cryptocurrency miner program ដែលឆ្លងនៅលើប្រព័ន្ធប្រតិបត្តិការ Windows ក្នុងការ mines Electroneum coins ដែលប្រើប្រាស់ដោយអ្នកវាយប្រហារនៅលើកុំព្យូទ័ររបស់ជនរងគ្រោះនោះ។

image

នៅថ្ងៃទី ៦ ខែមីនានេះ ក្រុមហ៊ុន Windows Defender រកឃើញនូវមេរោគ Dofoil ច្រើនជាង ៨០០០០ ហើយក្រុមហ៊ុហននេះក៏ជូនដំណឹងទៅកាន់នាយកដ្ឋានស្រាវជ្រាវ Microsoft Windows Defender ហើយនៅក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងវាមានការឆ្លងដល់ទៅ ៤០០០០០ គ្រឿង។ ក្រុមអ្នកស្រាវជ្រាវនេះរកឃើញថា វាមានការចែកចាយយ៉ាងលឿននៅក្នុងប្រទេសរុស្សី ប្រទេសទួរគី និងប្រទេសអ៊ុយក្រែនដែលផ្តោតទៅលើ coin-mining payload នៅលើប្រព័ន្ធប្រតិបត្តិការ Windows នេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft នៅមិនទាន់បញ្ជាក់អំពីការរីករាលដាលយ៉ាងលឿននៃមេរោគនេះនៅឡើយទេ។ Dofoil ត្រូវប្រើប្រាស់ជាកម្មវិធី mining application សម្រាប់ធ្វើការ mines ទៅលើ cryptocurrencies ដែរ ប៉ុន្តែនៅក្នុងយុទ្ធនាការនេះ វាប្រើប្រាស់ដើម្បីធ្វើការ mine ទៅលើ Electroneum coins ប៉ុណ្ណោះ។

 

យោងតាមការបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវនោះ មេរោគ Dofoil Trojan ប្រើប្រាស់នូវបច្ចេកទេស code injection technique ដែលមានឈ្មោះថា &#039process hollowing&#039 នោះ។ នៅពេលដែលវាឆ្លងទៅកាន់កុំព្យូទ័រ មេរោគ Dofoil Trojan នឹងធ្វើការផ្លាស់ប្តូរនៅក្នុង Windows registry ។

មេរោគ Dofoil ក៏ធ្វើការភ្ជាប់ទៅកាន់ command and control (C&C) server ដើម្បីធ្វើការតម្លើងទៅលើមេរោគ Malware បន្ថែមផ្សេងទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ក៏ប្រើប្រាស់នូវ Artificial intelligence ដោយប្រើប្រាស់តាមរយៈក្រុមហ៊ុន Windows Defender Antivirus ក្នុងការស្រាវជ្រាវ និងបិទរារាំងទៅលើមេរោគនេះ៕