ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា LG Display នឹងផលិតអេក្រង់ OLED សម្រាប់ស្មាតហ្វូន Huawei Mate RS

ក្រុមហ៊ុនបច្ចេកវិទ្យា LG Display មានពេលវេលាដ៏ល្អដោយសារតែខ្លួននឹងផ្គត់ផ្គង់នូវអេក្រង់ OLED Displays សម្រាប់ក្រុមហ៊ុន​Huawei គឺសម្រាប់ស្មាតហ្វូន Mate RS Porsche Design ។ វាពិតជាមានលក្ខណៈសំខាន់មែនទែនដែលថាក្រុមហ៊ុនបច្ចេកវិទ្យា LG នឹងមិនធ្វើការប្រើប្រាស់នូវអេក្រង់ OLED សម្រាប់ស្មាតហ្វូន Huawei P20 Pro នោះទេ ហើយនៅក្នុងកិច្ចព្រមព្រៀងនេះគឺមានចំនួនតិចមែនទែន។

image

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី 3 នៅលើពិភពលោក ហើយក្រុមហ៊ុន LG Display ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកុងត្រាជាមួយនឹងក្រុមហ៊ុន Huawei ផងដែរ។

Mate RS គឺជាស្មាតហ្វូនស៊េរីថ្មីមួយដែលប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ក្រុមហ៊ុនបច្ចេកវិទ្យា LG ប្រហែលជាប្រើប្រាស់នូវបច្ចេកវិទ្យា Goodix-made Reader សម្រាប់អេក្រង់របស់ខ្លួនផងដែរ។ LG Display ក៏ផ្គត់ផ្គង់អេក្រង់សម្រាប់ Pixel 2 XL ហើយក្រុមហ៊ុននេះក៏ធ្វើការជាមួយនឹងក្រុមហ៊ុន Xiaomi ផងដែរ៕